កាបូបម៉ាក Louis Vuitton ត្រូវបានចម្លងចេញពីប្រាសាទអង្គរវត្ត?
លំនាំ ផ្កានៃកាបូបម៉ាក Louis Vuitton (LV) ដ៏ល្បីល្បាញរបស់បារាំងត្រូវ បាន គេ រក ឃើញ ថាស្រដៀងគ្នាទៅនឹងផ្ការំដួលដែលគេប៉ាក់លើរ៉ូប អប្សរា នៅ លើ ជញ្ជាំង ប្រាសាទ អង្គរ។ បារាំងធ្លាប់ជាអាណាព្យាបាលរបស់ប្រទេសកម្ពុជាពីឆ្នាំ1863 រហូតដល់ឆ្នាំ1953 ចំណែកឯការរចនាម៉ូតដ៏ល្បីល្បាញរបស់ LV ត្រូវបានណែនាំនៅឆ្នាំ1896 ដោយកូនប្រុសរបស់ Louis Vuitton បួនឆ្នាំបន្ទាប់ពីឪពុកបានស្លាប់ ។
វ៉ាលិស LV បានក្លាយជាការពេញនិយមក្នុងចំណោមតារាល្បីៗជុំវិញពិភពលោកក្នុងទសវត្សរ៍ឆ្នាំ1950 និង1960។ នៅរដូវវិស្សមកាល តារាល្បីៗជាច្រើនតែងធ្វើដំណើរជាមួយវ៉ាលិសម៉ាកLV ។ បន្ទាប់មកនៅក្នុងទសវត្សរ៍ឆ្នាំ1960 និងឆ្នាំ1970 គេក៏ឆ្នៃម៉ូតទៅជាកាបូបយួរដៃប្រណីតៗបន្ថែមទៀតរហូតមកទល់សព្វថ្ងៃនេះ។
ក្រៅពីម៉ូតផ្កានៃវ៉ាលិស ឬកាបូប LV ស្រដៀងគ្នា ឬស្ទើរតែដូចគ្នានឹងផ្ការំដួលដូចបានចារនៅលើផ្ទាំងជញ្ជាំងប្រាសាទអង្គរវត្ត ក៏មានគេតំណាលថាម៉ូតផ្កាកាបូប LV ត្រូវបានបំផុសគំនិតចេញពីគំរូផ្កាមួយប្រភេទរបស់ប្រពៃណីជប៉ុនដែលមានឥទ្ធិពលដ៏ធំនៅអឺរ៉ុបក្នុងពាក់កណ្តាលទីពីរនៃសតវត្សទី19៕ ប្រភពហ្វេសប៊ុក៖ Puy Kea