**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការពាក់ព័ន្ធករណី យកកាំបិតភ្ជង់គំរាមយកម៉ូតូ

ភ្នំពេញ៖ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ធ្វើសកម្មភាពជិះម៉ូតូបុកម៉ូតូស្ត្រីរងគ្រោះឱ្យដួលហើយយកកាំបិតភ្ជង់គំរាមយកម៉ូតូបានសម្រេច ខណៈដែលស្ត្រីរងគ្រោះជិះម៉ូតូចេញពីកន្លែងធ្វើការ ។

លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២២ វេលាម៉ោងប្រហែល៥និង00នាទីព្រឹក ជនរងគ្រោះឈ្មោះ ជួន ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកប៊ីត ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ 1JO-2453 ចេញពីធ្វើការរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (សង្កាត់កន្ទោក) ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិព្រៃដូនអុក(សង្កាត់ត្រពាំងក្រសាំង) ។ ពេលជិះម៉ូតូដល់ចំណុចមុខបន្ទាយទាហាន៩១១ (សង្កាត់កំបូល) ពេលនោះជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០២គ្រឿងចេញពីកន្លែងស៊ីមីឆានៅខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានរៀបចំគម្រោងរួចជាស្រេចក្នុងចេញប្លន់ម៉ូតូរកលុយចាយ ដោយពួកវាក៏បានឃើញស្ត្រីរងគ្រោះ កំពុងជិះម៉ូតូតែម្នាក់ឯងដោយមានសភាពស្ងាត់ ក្រុមជនសង្ស័យបានជិះម៉ូតូតាមពីក្រោយ រហូតដល់ចំណុច ផ្លូវកែងរបងវត្តតាភេម ភូមិតាភេម (សង្កាត់កំបូល) នៅពេលនោះជនសង្ស័យម្នាក់ បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកនាំមុខ ហើយពួកវា០២នាក់ទៀតជិះម៉ូតូ០១គ្រឿងបិទគូថនៅពីក្រោយ បានធ្វើសកម្មភាពបើកម៉ូតូបុកម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួល ហើយបក្ខពួកវាជិះម៉ូតូបិទគូថ បានបើកម៉ូតូទៅដល់ដែរ ចុះពីលើម៉ូតូយកកាំបិតកាចែតចេញពីកាបូបស្ពាយ មកភ្ជង់ជនរងគ្រោះគម្រាមមិនឱ្យស្រែក រួចជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់។

លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរងបានប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យបានប្លន់ម៉ូតូជនរងគ្រោះបានសម្រេចនោះហើយ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ។ បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូលដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកំណត់បានមុខសញ្ញាជនសង្ស័យ នៅព្រឹកថ្ងៃដដែល ក៏ឈានទៅបង្ក្រាបជនសង្ស័យចំនួន ៣នាក់ ១,ឈ្មោះ សន សុខា ហៅ ជឺត,២ឈ្មោះ អែម សុវ៉ាត់និង៣, ឈ្មោះ យ៉ែម ពិសី នៅចំណុចក្នុងបន្ទប់ជួល ភូមិជម្ពូវ័ន្ដ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមទាំងម៉ូតូចំនួន ២គ្រឿង ម៉ាក់ប៊ីត ពណ៌ក្រហមលាយស (របស់ជនរងគ្រោះ) ម៉ូតូម៉ាកហុងរបស់ជនសង្ស័យ និងកាំបិតកាចែតចំនួន១ដែលជាវត្ថុតាង។

ជនសង្ស័យត្រូវបានរងការចោទប្រកាន់ពីបទ អំពើលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា។ ដោយឡែក ម៉ូតូជនរងគ្រោះសមត្ថកិច្ចក៏បានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង