កម្ពុជា មានសត្វត្មាត ៣ ប្រភេទ និងមាន វត្តមាន សរុប ជាង ១៤០ ក្បាល ក្នុងព្រៃតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ ប្រទេស កម្ពុជា មានសត្វត្មាត ៣ ប្រភេទ គឺ ត្មាតភ្លើង ត្មាត ត្នោត និង ត្មាតផេះ មាន វត្តមាន សរុប ចំនួនជាង ១៤០ ក្បាល ក្នុងព្រៃតំបន់ការពារធម្មជាតិ។
នេះជាសត្វត្មាត ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លឹត ស្ថិតនៅដែនជម្រក សត្វព្រៃឆែប នៃភូមិដងផ្លឹត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានផ្ទៃដីព្រៃសរុបចំនួន ២,៤២៨ហិកតា គ្របដណ្តប់ភាគ ច្រើនដោយព្រៃល្បោះ និងព្រៃពាក់កណ្តាលស្រោង។