អ្នកនាំពាក្យ និងស្នងការនគរបាលខេត្តព្រះសីហនុ បំភ្លឺករណីបណ្តឹងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធ នឹងករណី ថាមានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិនចំនួន១៣នាក់
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្ត បានបំភ្លឺជូនសាធារណជន លើករណីបណ្តឹងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹង ករណីថាមានការ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិនចំនួន១៣នាក់ នៅក្រុងព្រះសីហនុ។
ជុំវិញបញ្ហានេះ លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថាក្រោយការស្រាវជ្រាវ មិនមានករណីបែបនេះ កើតឡើងនោះទេ៕