**លោក ពូទីន បានប្រកាសពីផែនការដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤**អត្ថាធិប្បាយ÷ ទំនាក់ទំនងរវាងចិននិង សហភាពអឺរ៉ុបគឺទាមទារ “វិធីសាស្រ្តបីដង” ក្នុងយុគសម័យថ្មី**អង់គ្លេស​បានអោយដឹងថាអារ៉ាប៊ីសាអូឌីត​បានពន្យាពេលដំណើរ​ទស្សនកិច្ច​គ្រោងទុករបស់ព្រះអង្គម្ចាស់ Mohammed bin salman ទៅកាន់ទីក្រុង​ឡុងដ៍**ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ចិន​បានធ្វើ​កិច្ច​ប្រជុំ​ដើម្បី​សុំ​យោបល់​លើ​ការងារ​សេដ្ឋកិច្ច**វេទិកា​ដែល​រៀបចំ​នៅ​ប្រទេស​ឡាវ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ**ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)**កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ**ឯកឧត្ដម ឆែម សាវុធ អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវ ចូលជួបសំដែងការគួរសម**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញចូលរួមពិធីគម្រប់ខួបទី៧០នៃទំនាក់ទំនងកម្ពុជា-ជប៉ុន**ក្រសួងការបរទេស បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស**ទូតជប៉ុន ជឿជាក់ថាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេច ធិបតីហ៊ុន ម៉ាណែត នៅជប៉ុននឹងបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំដែលកសាងរយៈពេល៧០ឆ្នាំ រវាងប្រទេសទាំងពីរ**អណ្ដើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក**ក្រសួងអប់រំ ប្រកាសព័ត៌មានស្ដីពីសុក្រឹតភាព និងភាពទទួលយកបាននៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣**៩ខែឆ្នាំនេះ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍសរុប ១ពាន់លានដុល្លារ**រដ្ឋមន្ត្រីការងារ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារ តាមរយៈជំនាញវិជ្ជាជីវៈ**ឯកឧត្តម កែវ​ រ៉េមី នឹងអញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​កម្រឹតខ្ពស់នៃ​សិទ្ធិមនុស្ស​ ៧៥ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វុីស**អាវុធហត្ថភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ**សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ៣គ្រួសារ ស្ថិតនៅ ឃុំតាលន់ ស្រុកស្អាង

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ចុះពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព ដោយឥតគិតថ្លៃ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០២

ភ្នំពេញ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព សរុបចំនួន ៩៨៤នាក់ ដោយឥតគិតថ្លៃ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០២ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ពិធីខាងលើនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងក្រុមការងារជាច្រើននាក់ទៀត។

លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពុកម៉ែ បងប្អូននៅក្នុងកម្មវិធីនោះផងដែរ។

លោកជំទាវ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកសំឡូតខេត្តបាត់ដំបង ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំប៉័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹមគ្រប់ៗគ្នា។ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែកចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស ខោអាវលោកយាយ លោកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋាន។

ពុកម៉ែ បងប្អូនបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង