កម្លាំងសណ្តាប់ធ្នាប់ បន្តចុះរៀបចំអ្នកលក់ដូរជុំវិញវត្ត សន្សំកុសល សម្រួលការកកស្ទះ របស់ពលរដ្ឋក្នុងការធ្វើដំណើរ និងដកហូតសម្ភារៈមួយចំនួន
ភ្នំពេញ៖ កម្លាំងការិល័យនគរបាលសណ្តាប់ធ្នាប់រាជធានី ដឹកនាំដោយលោកវរសេនីយ៍ទោ ជា សំណាង នាយរងការិយាល័យសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ កែវ មុនីឧត្តម អធិការរងទទួលការងារសណ្តាប់ធ្នាប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បាន បន្តចុះរៀបចំ អ្នកលក់ដូរជុំវិញវត្ត សន្សំកុសល ដើម្បីជួយសម្រួលការកកស្ទះ របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដកហូតសម្ភារៈមួយចំនួន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។