រដ្ឋាករទឹកក្រុងភ្នំពេញ ជូនដំណឹង ពីការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី លើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវលេខ៥៥kk
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសជូនដំណឹងស្ដីពីការផ្អាកការ ផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅលេីកំណាត់ផ្លូវជាតិលេខ១ និងលេខ៥៥kk នាយប់ថ្ងៃទី២៧ កក្កដា ។
ការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី គឺនៅទីតាំងដូចខាងក្រោម៖
១. លើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។
២. លើផ្លូវលេខ៥៥kk សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ៕