**លោក ពូទីន បានប្រកាសពីផែនការដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤**អត្ថាធិប្បាយ÷ ទំនាក់ទំនងរវាងចិននិង សហភាពអឺរ៉ុបគឺទាមទារ “វិធីសាស្រ្តបីដង” ក្នុងយុគសម័យថ្មី**អង់គ្លេស​បានអោយដឹងថាអារ៉ាប៊ីសាអូឌីត​បានពន្យាពេលដំណើរ​ទស្សនកិច្ច​គ្រោងទុករបស់ព្រះអង្គម្ចាស់ Mohammed bin salman ទៅកាន់ទីក្រុង​ឡុងដ៍**ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ចិន​បានធ្វើ​កិច្ច​ប្រជុំ​ដើម្បី​សុំ​យោបល់​លើ​ការងារ​សេដ្ឋកិច្ច**វេទិកា​ដែល​រៀបចំ​នៅ​ប្រទេស​ឡាវ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ**ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)**កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ**ឯកឧត្ដម ឆែម សាវុធ អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវ ចូលជួបសំដែងការគួរសម**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញចូលរួមពិធីគម្រប់ខួបទី៧០នៃទំនាក់ទំនងកម្ពុជា-ជប៉ុន**ក្រសួងការបរទេស បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស**ទូតជប៉ុន ជឿជាក់ថាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេច ធិបតីហ៊ុន ម៉ាណែត នៅជប៉ុននឹងបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំដែលកសាងរយៈពេល៧០ឆ្នាំ រវាងប្រទេសទាំងពីរ**អណ្ដើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក**ក្រសួងអប់រំ ប្រកាសព័ត៌មានស្ដីពីសុក្រឹតភាព និងភាពទទួលយកបាននៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣**៩ខែឆ្នាំនេះ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍសរុប ១ពាន់លានដុល្លារ**រដ្ឋមន្ត្រីការងារ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារ តាមរយៈជំនាញវិជ្ជាជីវៈ**ឯកឧត្តម កែវ​ រ៉េមី នឹងអញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​កម្រឹតខ្ពស់នៃ​សិទ្ធិមនុស្ស​ ៧៥ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វុីស**អាវុធហត្ថភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ**សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ៣គ្រួសារ ស្ថិតនៅ ឃុំតាលន់ ស្រុកស្អាង

សិស្សនិស្សិត និងយុវជនតាមបណ្ដាគ្រឹះស្ថានឯកជន និងសាធារណៈរាជធានីខេត្ត គាំទ្រការហាមឃាត់កិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់

ភ្នំពេញ ៖ សិស្សនិស្សិតគាំទ្រសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយ ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់។

ការគាំទ្រនេះ ធ្វើឡើងតាមរយៈការចូលរួមរបស់សិស្សនិស្សិត និងយុវជនមកពីរាជធានីខេត្តក្នុងការប្រកួតនិយាយសាធារណៈក្រោមប្រធានបទ៖ “ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

បេក្ខជនដែលចូលរួមប្រកួតបានបង្ហាញថា ក្រុមហ៊ុនថ្នាំជក់មានចេតនាទាក់ទាញឱ្យមានការប្រើប្រាស់ថ្នាំជក់តាមរយៈការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការបង្កើតផលិតផលជំនាន់ថ្មីដែលទាក់ទាញខ្លាំងចំពោះយុវជន និងការធ្វើសកម្មភាពឧបត្ថម្ភនានានិងបង្កើតទំនាក់ទំនងសាធារណៈក្នុងគ្រឹះស្ថានសិក្សា និងស្ថាប័នដទៃទៀត ដើម្បីបិទបាំងពីផលអាក្រក់នៃការប្រើប្រាស់ថ្នាំជក់។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាស្លាប់ ១៥ ០០០នាក់ជារៀងរាល់ឆ្នាំបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ហើយកម្ពុជាខាត់បងថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិក (យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ)។

ការផ្ដូចផ្ដើមការការហាមឃាត់កិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់របស់ក្រសួងអប់រំ យុវជន និងកីឡាគឺជាការរួមចំណែកក្នុងការអនុវត្តអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ដែលកម្ពុជាគឺជារដ្ឋភាគី។

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២នៅអាគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនឆ្នើមទាំង១០រូបដែលត្រូវបានជ្រើសរើសចេញពីជាង៣០០នាក់ មកពីរាជធានីខេត្ត។

បេក្ខជនឆ្នើមទាំង១០រូបនេះមកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង ខេត្តស្វាយរៀង វិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគីរី សាលា CIA FIRST រាជធានីភ្នំពេញ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងរាជបណ្ឌិត្យសភាកម្ពុជា។ បេក្ខជនឆ្នើមទាំង៥រូប នឹងត្រូវជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង