**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ប្រជាជនខ្មែរវៀតណាមបោះជំហានយ៉ាងរឹងមាំចូលទៅក្នុងយុគសម័យថ្មី!

ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់របស់វៀតណាម បងប្អូនជនជាតិខ្មែរណាមបូ (ភាគខាងត្បូងវៀតណាម) តែងតែមានជំនឿចិត្តយ៉ាងមុតមាំ និងរួមសុខរួមទុក្ខជាមួយបុព្វហេតុកសាង និងការពារមាតុភូមិ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋវៀតណាម។ ជំនឿចិត្តនោះបានក្លាយជា «ចរន្តជីវិតដ៏រស់រវើក» មួយតភ្ជាប់ឥតដាច់រវាងរដ្ឋនិងប្រជាជន រួមចំណែកជម្រុញឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងបោះជំហានឈានចូលទៅក្នុងយុគសម័យថ្មី។

បណ្តាគោលនយោបាយដ៏មានសារៈសំខាន់ដើម្បីជនរួមជាតិ៖

តំបន់ណាមបូ (ភាគខាងត្បូងវៀតណាម) គឺជាតំបន់វប្បធម៌មួយដែលមាន ជនជាតិជាច្រើនរស់នៅ (រួមមាន៖ ជនជាតិគិញ ខ្មែរ ចិន ចាម…) ដែលក្នុងនោះ បងប្អូនជនជាតិខ្មែរ គឺជាសហគមន៍ជនជាតិមួយដែលមានចំនួនប្រជាជនច្រើនបង្គួរ គឺមានជិត ១,៣ លាននាក់។ បងប្អូនជនជាតិខ្មែរណាមបូ រស់នៅលាយឡំគ្នាជាមួយជនជាតិគិញ ចិន ចាម និងបែងចែករស់នៅជាចម្បងនៅតាមបណ្តាខេត្តក្រុងនានា ដូចជា៖ តាយនិញ ដុងថាប់ វិញឡុង ទីក្រុងកឹងធើ អានយ៉ាង និងកាម៉ៅ ។ បក្ស និងរដ្ឋវៀតណាម បានកំណត់ថា ការយកចិត្តទុកដាក់ និងការអភិវឌ្ឍតំបន់ជនជាតិភាគតិច ក្នុងនោះមានតំបន់បងប្អូនជនជាតិខ្មែរ គឺជាភារកិច្ចស្នូល និងយូរអង្វេងដ៏សំខាន់បំផុត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអនុវត្តប្រកបដោយសមកាលកម្ម និងប្រសិទ្ធភាពនូវបណ្តាកម្មវិធី គម្រោង និងគោលនយោបាយជនជាតិ បានជួយឲ្យជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរណាមបូ ត្រូវបានកែលម្អជាបន្តបន្ទាប់ និងមានការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតនូវមុខមាត់ថ្មីនៃតំបន់បងប្អូនជនជាតិខ្មែរណាមបូ។ ជីវភាពរស់នៅផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់ ចំណែកឯជំនឿចិត្តលើគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ត្រូវបានពង្រឹងយ៉ាងរឹងមាំ ដែលបង្កើតជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវមហាសាមគ្គីភាពជាតិទាំងមូល។

ក្នុងនាមជាបុគ្គលមានកេរ្តិ៍ឈ្មោះនិងឧត្តមភាព ក្នុងចំណោមបងប្អូនជនជាតិខ្មែរ នៅក្នុងខេត្តអានយ៉ាង លោក ដាញ ម៉ៃដុង (Danh Mai Dong) រស់នៅភូមិត្រាំឆែត (Tram Chet) ឃុំយុងរៀង (Giong Rieng) បានឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងច្បាស់ក្រឡែតនៅមូលដ្ឋាន នាពេលបណ្តាគោលនយោបាយជនជាតិត្រូវបានអនុវត្ត ដែលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។

លោក ដាញ ម៉ៃដុង បានរំលឹករឿងរ៉ាវថា៖ «កាលពីប៉ុន្មានឆ្នាំមុននេះសោះ ផ្លូវថ្នល់ធ្វើដំណើរមានសភាពរដិបរដុបខ្លាំងណាស់ នារដូវប្រាំងហុយទ្រលោម រីឯរដូវវស្សាវិញគឺរអិលលិចភក់តែម្តង។ ប៉ុន្តែពេលនេះ រដ្ឋបានស្ថាបនាផ្លូវបេតុងស្អាតល្អ រហូតឡានដឹកទំនិញតូចៗអាចបើកចូលមកដល់មុខផ្ទះ។ ជីវភាពសេដ្ឋកិច្ច និងសង្គមរបស់បងប្អូនប្រជាជននៅទីនេះ មានការរីកចម្រើនលូតលាស់យ៉ាងប្រាកដប្រជា»។

យោងតាមរបាយការណ៍ស្ថិតិរបស់ឃុំយុងរៀង គិតត្រឹមចុងឆ្នាំ២០២៥ ប្រាក់ចំណូលមធ្យមភាគសម្រាប់មនុស្សម្នាក់ៗនៅមូលដ្ឋាន សម្រេចបាន ៦១ លានដុងក្នុងមួយឆ្នាំ (កើនឡើងជិត ៣៤%)។ អត្រាគ្រួសារក្រីក្របានថយចុះមកត្រឹម ១,១% ពោលគឺស្មើនឹង ១/៣ បើធៀបនឹងឆ្នាំ២០២០ ហើយនៅក្នុងឃុំក៏លែងមានផ្ទះបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោមទៀតឡើយ…។

នៅក្នុងដំណាក់កាលឆ្នាំ២០២០-២០២៥ ខេត្តអានយ៉ាង បានផ្តល់ថវិការាប់រយពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច។ អាស្រ័យហេតុនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានយកចិត្តទុកដាក់ និងវិនិយោគប្រកបដោយសមកាលកម្ម។ នាពេលបច្ចុប្បន្ន ១០០% នៃឃុំក្នុងតំបន់ជនជាតិភាគតិចមានផ្លូវសម្រាប់រថយន្តធ្វើដំណើរទៅដល់ទីប្រជុំជន (មជ្ឈមណ្ឌលឃុំ) ជាង ៩៥% នៃភូមិដែលមានការលំបាកខ្លាំង មានផ្លូវគមនាគមន៍ ជិត ៩០% នៃគ្រួសារបានប្រើប្រាស់ទឹកស្អាតប្រកបដោយអនាម័យ និងជិត ៩៩% នៃគ្រួសារមានអគ្គិសនីប្រើប្រាស់ពីបណ្តាញអគ្គិសនីជាតិ។ ទន្ទឹមនឹងនោះអត្រាគ្រួសារក្រីក្រទូទាំងខេត្តអានយ៉ាង បានថយចុះពី ១,៩% (ក្នុងឆ្នាំ២០២០) មកនៅត្រឹម ០,៩១% (ក្នុងឆ្នាំ២០២៥)។ តាមរយៈការឧបត្ថម្ភគាំទ្រពីសំណាក់បក្ស រដ្ឋវៀតណាម និងអាជ្ញាធរមូលដ្ឋាន តាមបណ្តាកម្មវិធី គម្រោង និងគោលនយោបាយជនជាតិ គ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានលក្ខខណ្ឌ និងកម្លាំងចលករក្នុងការឈានឡើងកាត់បន្ថយភាពក្រីក្រ ហើយគ្រួសារជាច្រើនបានក្លាយជាគ្រួសារមានជីវភាពធូរធារ និងមធ្យមគួរឲ្យកត់សម្គាល់។

លោក ញ៉ាញ់ ភុក ប្រធានមន្ទីរជនជាតិ និងសាសនាខេត្ត អានយ៉ាង(An Giang) បានវាយតម្លៃថា៖ «លទ្ធផលទទួលបានក្នុងការអនុវត្តគោលនយោបាយជនជាតិនៅលើភូមិសាស្ត្រខេត្ត នារយៈពេលកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ពីភាពត្រឹមត្រូវនៃរាល់សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋវៀតណាម ចំពោះតំបន់ជនជាតិភាគតិច»។

នៅទីក្រុង កឹនធើ ទន្ទឹមនឹងការផ្លាស់ប្តូរជាលក្ខណៈ «បដិវត្តន៍» អំពីហេដ្ឋារចនាសម្ព័ន្ធ ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ – ២០៣០ការបើកផ្តល់ប្រាក់កម្ចីអនុគ្រោះប្រកបដោយប្រសិទ្ធភាពពីធនាគារគោលនយោបាយសង្គម បានជួយដល់គ្រួសារប្រជាជនខ្មែររាប់ពាន់គ្រួសារ មានលក្ខខណ្ឌក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធមុខដំណាំ និងសត្វចិញ្ចឹម។ វាយលស្រែដែលធ្លាប់តែទទួលបានទិន្នផលទាបកាលពីមុនពេលនេះត្រូវបានជំនួសមកវិញដោយចម្ការឈើហូបផ្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ឬគំរូចិញ្ចឹមសត្វតាមបែបបិទជិត។

បោះជំហានយ៉ាងរឹងមាំ ឈានចូលសករាជថ្មីនៃការអភិវឌ្ឍរបស់ប្រទេសជាតិ៖

បណ្តាគោលនយោបាយជនជាតិចំពោះបងប្អូនជនរួមជាតិខ្មែរណាមបូ (Nam Bộ) សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនលើគ្រប់វិស័យរចនាសម្ព័ន្ធសេដ្ឋកិច្ចមានការផ្លាស់ប្តូរជាវិជ្ជមានកាន់តែសមស្រប ជនបទថ្មីត្រូវបានកសាងឡើងសម្រេចបានលទ្ធផលល្អប្រសើរ។ ជីវភាពរស់នៅផ្នែកវប្បធម៌ និងស្មារតីរបស់បងប្អូនជនរួមជាតិខ្មែរកាន់តែរីកចម្រើនឡើងជាលំដាប់ បងប្អូនមានការយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិធ្វើម្ចាស់របស់ខ្លួន ជានិច្ចកាលតែងតែជឿជាក់លើការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋានគ្រប់កម្រិតព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់សេចក្តីសម្រេចចិត្ត ទិសដៅរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋវៀតណាម រួមចំណែករក្សាបាននូវសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

សមិទ្ធផលមួយប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដែលបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់បក្ស និងរដ្ឋវៀតណាម គឺការបង្កើត និងអភិវឌ្ឍជួរបញ្ញវន្តវ័យក្មេងជាជនជាតិខ្មែរ។ ប្រសិនបើកាលពីមុន រឿងរ៉ាវនៃការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា (សាកលវិទ្យាល័យ) ហាក់បីដូចជាហួសពីលទ្ធភាពរបស់កូនចៅប្រជាជនក្រីក្រនោះ នាពេលបច្ចុប្បន្ននេះអាស្រ័យដោយមានគោលនយោបាយលើកលែង និងបន្ថយថ្លៃសិក្សាការឧបត្ថម្ភការស្នាក់នៅសាលាអន្តេវាសិក និងអាហារូបករណ៍ជនជាតិបាននិងកំពុងរួមចំណែកប្រែក្លាយក្តីសុបិនរបស់ប្អូនៗឱ្យទៅជាការពិត។

ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ – ២០២៥ ប្អូនស្រី ថាច់ ធី គីម ងិន ជនជាតិខ្មែរ រស់នៅភូមិឡឹមធៀត សង្កាត់ខាញ់ហ្វា ទីក្រុងកឹនធើ ប្រទេសវៀតណាម បានប្រឡងជាប់យ៉ាងល្អប្រសើរដោយទទួលបាន ២៨,៧៥ ពិន្ទុ ហើយបានក្លាយជានិស្សិតនៃសាកលវិទ្យាល័យកឹនធើ។ ប្អូនស្រីគឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលឆ្នើមទាំង ១៥០ រូប ដែលកិត្តិយសទទួលបានប័ណ្ណសរសើរពីរដ្ឋមន្ត្រី នៃក្រសួងជនជាតិ និងសាសនា ក្នុងពិធីលើកសរសើរទុតិយសិស្ស និស្សិត និងយុវជនជនជាតិភាគតិចឆ្នើម និងគំរូប្រចាំឆ្នាំ ២០២៥។

ប្អូនស្រី គីម ងិន បានចែករំលែកទាំងក្តីរំភើបញាប់ញ័រថា ការយកចិត្តទុកដាក់ពីសំណាក់បក្ស និងរដ្ឋវៀតណាម បានជួយឱ្យយុវជនខ្មែរដូចជារូបប្អូន មានឱកាសសិក្សារៀនសូត្រ ជំនះរាល់ការលំបាកដើម្បីអភិវឌ្ឍនិងបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួន រួមចំណែកក្នុងការ សាងប្រទេសជាតិ។

គ្រប់ភូមិស្រុករបស់បងប្អូនជនរួមជាតិខ្មែរនាពេលបច្ចុប្បន្ននេះកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីជារៀងរាល់ថ្ងៃ។ ចាប់តាំងពីដំបូលវត្តអារាមដ៏ស្កឹមស្កៃ សំឡេងស្គរ សំឡេងតន្ត្រីយ៉ាងកងរំពងក្នុងឱកាសពិធីបុណ្យទាននានា រហូតដល់បណ្តាសាលារៀននៅតំបន់ជនរួមជាតិខ្មែរ ដែលកាន់តែមានលក្ខណៈសម្បត្តិរូបវន្តពេញលេញ ព្រមទាំងផ្លូវថ្នល់ដ៏ស្អាតបាត និងប្រភពទុនកម្ចីគ្មានការប្រាក់ដែលបានទៅដល់ដៃបងប្អូនប្រជាពលរដ្ឋខ្មែរ…។ ទាំងអស់នេះសុទ្ធសឹងតែបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្នាមដៅនៃការយកចិត្តទុកដាក់ និងការថែទាំយ៉ាងដិតដល់ពីសំណាក់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់នៃប្រទេសវៀតណាម។

ចេញពីសមិទ្ធផលនៃកិច្ចការផ្លាស់ប្តូរថ្មី នៅតំបន់បងប្អូនជនរួមជាតិខ្មែរជំនឿទុកចិត្តលើបក្ស និងរដ្ឋ បានជ្រាបចូលយ៉ាងជ្រៅទៅក្នុងចិត្តគំនិតដោយធម្មជាតិ និងបានក្លាយជាបង្អែកយ៉ាងរឹងមាំ ដើម្បីឱ្យបងប្អូនជនរួមជាតិខ្មែរជំនះបាននូវភាពក្រីក្រ លំបាក តស៊ូក្រោកឈរឡើង រួមកម្លាំងសាមគ្គីគ្នា ដើម្បីរួមដៃគ្នាកសាងស្រុកកំណើត។ គឺស្មារតីនៃជំនឿទុកចិត្តនេះហើយ ដែលបានជួយឱ្យបងប្អូនប្រជាពលរដ្ឋកាន់តែមានភាពផ្សារភ្ជាប់ និងរួមដំណើរជាមួយប្រជាជាតិទាំងមូល រួមចំណែករក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងចំណងមហាសាមគ្គីភាពក្នុងទូទាំងប្រទេស។ នៅពេលដែលគោលនយោបាយបានជ្រាបចូលទៅក្នុងជីវភាពរស់នៅជាក់ស្តែង នោះ ចំណងមហាសាមគ្គីភាព កាន់តែត្រូវបានពង្រឹងយ៉ាងរឹងមាំ ស្មារតីពឹងផ្អែកលើកម្លាំងខ្លួនឯង ខ្លួនទីពឹងខ្លួន និងសេចក្តីប្រាថ្នាចង់ឈានឡើងរបស់បងប្អូនជនរួមជាតិខ្មែរ កាន់តែត្រូវបានដាស់តឿន បំផុសឡើងយ៉ាងខ្លាំងក្លា ដើម្បីរួមដៃគ្នាកសាងស្រុកកំណើតឱ្យបោះជំហានយ៉ាងរឹងមាំ ឈានចូលសករាជថ្មីនៃការអភិវឌ្ឍរបស់ប្រជាជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង