**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការថែរក្សាឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងរបស់សង្គមជាតិកម្ពុជា ពិតជាត្រូវការថែរក្សាទុកតម្កល់ឱ្យខ្ពស់ កសាង និងដាស់សា្មរតីជាប្រចាំ

«ការថែរក្សាឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងរបស់សង្គមជាតិកម្ពុជា ពិតជាត្រូវការថែរក្សាទុកតម្កល់ឱ្យខ្ពស់ កសាង និងដាស់សា្មរតីជាប្រចាំ […] ក្នុងនោះ សម្តេចមហាបវរធិបតីបានលើកឡើងថា ដើម្បីសន្តិភាព និងភាពសុខសាន្តនៃប្រទេសជាតិយើង យើងមិនអាចទៅសុំអង្វរអ្នកណាបានទេ យើងត្រូវតែការពារ ថែរក្សាដោយខ្លួនឯង និងត្រូវតែពឹងផ្អែកលើការពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ ដែលត្រូវការខិតខំប្រឹងប្រែងពង្រឹងគ្រប់វិស័យ និងគ្រប់ពេលវេលា ហើយប្រាកដណាស់នេះជាបេសកកម្មរបស់យើងរៀងខ្លួនៗដើម្បីសង្គមជាតិ»

នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីរំលឹកមេរៀនប្រវត្តិសាស្ត្រ និងពង្រឹងស្មារតីសាមគ្គីភាពជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានមានប្រសាសន៍ថា ឆ្លងកាត់សោកនាដកម្មដ៏ឈឺចាប់នេះ ការដាស់ស្មារតីចេញពីសង្រ្គាមឆ្នាំ២០២៥ គឺជាការដាស់ស្មារតីអោយកូនខ្មែរត្រូវចង់ចាំថា ដរាបណាមានអ្នកដែលប៉ុនប៉ងចង់ឈ្លានពាន ឬបង្កើតហានិភ័យណាមួយដែលប៉ះពាល់ដល់អ្វីដែលជារបស់ខ្មែរយើង កូនខ្មែរត្រូវចង់ចាំ និងដាស់ស្មារតីជាតិជាប្រចាំ ដើម្បីត្រៀមខ្លួនក្នុងការការពារអ្វីជារបស់ខ្មែរ និងអ្វីដែលជាបូរណភាពដែនដីរបស់យើង។ ដោយហេតុថាហានិភ័យដែលអាចនាំមកនូវការបាត់បង់សុខសន្តិភាព អាក់ខាននូវការដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជនអាចកើតឡើងគ្រប់ពេល យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន ដោយធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីនៃសង្គមជាតិយើងទាល់តែសោះ។ ឯកឧត្តមបានបន្តថា អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា សុខសន្តិភាពដែលយើងបានមកដោយការលំបាក រងនូវការគម្រាមកំ ហែងស្ទើរទាំងស្រុងនៅតាមបន្ទាត់ព្រំដែន និងរងការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់ប្រជាជនគ្រប់ទិសទីដទៃទៀតផងដែរ។ អាស្រ័យហេតុនេះ តាមរយៈការឆ្លងកាត់នូវសោកនាដកម្ម ការឈឺចាប់ យើងអាចយល់ឃើញថា កម្លាំង និងថាមពលនៃការការពារជាតិ សមត្ថភាព និងការប្តេជ្ញាចិត្តលើការកសាងលើគ្រប់វិស័យរបស់ប្រជាជាតិយើង គឺស្ថិតនៅលើដៃរបស់កូនខ្មែរគ្រប់រូប។ ក្នុងនោះយើងត្រូវខិតខំប្រឹងប្រែងរៀងៗខ្លួន តាមរយៈការពង្រឹងសមត្ថភាព និងផ្តល់ជំនឿទុកចិត្ត និងការគាំទ្រលើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជាប្រមុខ ក្នុងការអនុវត្តនូវគោលនយោបាយដើម្បីយើងសម្រេចបាននូវគោលដៅអភិវឌ្ឍសង្គមជាតិរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង