**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អ៊ីរ៉ង់បានចោទប្រកាន់អាមេរិកថាបានរំលោភលើបទឈប់បាញ់ បន្ទាប់ពីកងទ័ពអាមេរិកបានបើកប្រតិបត្តិការដែលខ្លួនហៅថាជា «ការវាយប្រហារការពារ» នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់


បរទេស៖ 
ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើបទឈប់បាញ់ បន្ទាប់ពីកងទ័ពអាមេរិកបានបើកប្រតិបត្តិការដែលខ្លួនហៅថាជា «ការវាយប្រហារការពារ» នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានថ្លែងថា ការចរចាស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនេះ អាចនឹង «ចំណាយពេលប៉ុន្មានថ្ងៃទៀត»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសអ៊ីរ៉ង់ បានចាត់ទុកការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងខេត្ត Hormozgan ជាទីដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថាមានឮសំឡេងផ្ទុះជាច្រើនកាលពីព្រឹកថ្ងៃអង្គារ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដ៏ផុយស្រួយ ដែលមានរយៈពេលជិត ៧សប្តាហ៍មកនេះ។ ការប៉ះទង្គិចគ្នានេះកើតឡើងស្របពេលដែលភាគីទាំងពីរហាក់បង្ហាញពីវឌ្ឍនភាពលើអនុស្សរណៈយោគយល់គ្នា ដែលអាចបញ្ឈប់សង្គ្រាម និងបើកនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឡើងវិញ ព្រមទាំងផ្តល់ពេល ៦០ថ្ងៃសម្រាប់ការចរចាលើបញ្ហាស្មុគស្មាញផ្សេងទៀត ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

យោធាអាមេរិកបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺសំដៅទៅលើគោលដៅនានា រួមទាំងទូកដែលព្យាយាមដាក់មីនក្នុងសមុទ្រ និងទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក រូប៊ីយ៉ូ បានសង្កត់ធ្ងន់ថា ច្រកសមុទ្រហ័រមូស ត្រូវតែបើកដំណើរការឡើងវិញជាដាច់ខាត «ទោះដោយមធ្យោបាយណាក៏ដោយ»។

គួរបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កឱ្យមានវិបត្តិផ្គត់ផ្គង់ប្រេងពិភពលោកដែលមិនធ្លាប់មានពីមុនមក ដោយធ្វើឱ្យតម្លៃប្រេង ឥន្ធនៈ ជី និងស្បៀងអាហារហក់ឡើងយ៉ាងខ្លាំង។ បច្ចុប្បន្ន នាវាដែលហ៊ានឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ មានត្រឹមតែរាប់សិបគ្រឿងប៉ុណ្ណោះ ធៀបនឹងចន្លោះពី ១២៥ ទៅ ១៤០គ្រឿង ក្នុងមួយថ្ងៃមុនពេលសង្គ្រាមផ្ទុះឡើង។ ដំណឹងស្តីពីការវាយប្រហារថ្មីៗរបស់អាមេរិកនេះ ក៏បានរុញច្រានតម្លៃប្រេងឆៅប្រភេទ Brent ឱ្យកើនឡើងជិត ៣ភាគរយ ដល់កម្រិត ៩៨.៩១ដុល្លារក្នុងមួយធុងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង