អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធនិងចំណេះដឹងការងារដល់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាវាគ្មិនធ្វើបាឋកថាចែករំលែកបទពិសោធនិងចំណេះដឹងការងារដល់សិស្សនាយនគរបាល និងនាយនគរបាលរងក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងខេត្តសៀមរាប។
ពិធីនេះទទួលបដិសណ្ឋារកិច្ចដោយលោកឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ និងដែលមានសិស្សនាយនគរបាល នាយនគរបាលរង ចំនួន១៦៨នាក់ នារី៣៤នាក់ចូលរួមផងដែរ៕

