**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ក្រពើភ្នំ ១០ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគីរី


មណ្ឌលគីរី៖ ក្រពើភ្នំចំនួន១០ក្បាល ត្រូវបានលែងចូលទៅទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក កន្លែងជម្រកធម្មជាតិធ្លាប់មានវត្តមានរស់នៅក្រពើភ្នំ នាពេលកន្លងទៅ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំ ឱ្យមានការកើនចំនួនឡើងច្រើន។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីលែងក្រពើភ្នំ ជាប្រវត្តិសាស្រ្តក្នុងទន្លេស្រែពក នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ បានលើកឡើងថា កិច្ចការអភិរក្សក្រពើភ្នំប្រភេទសត្វជិតផុតពូជនៅលើពិភពលោក កន្លងទៅបានផ្តល់លទ្ធផលជាទីមោទនៈ ដោយបានបង្កើនពូជពង្សក្រពើភ្នំរស់នៅក្នុងប្រទេសកម្ពុជានិង ពិធីលែងក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិនាពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្ស ដៃគូសហការជាតិ និងអន្តរជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តមបានបន្ថែមថា ការជ្រើសរើសទីតាំទន្លេស្រែពក ដោយផ្អែកលើទាំងភាពសមស្របផ្នែកអេកូឡូស៊ី និងសារៈសំខាន់យុទ្ធសាស្ត្រ នៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា។ ការវាយតម្លៃវិទ្យាសាស្ត្របានបញ្ជាក់ថា តំបន់នេះនៅតែមានលក្ខខណ្ឌជម្រកសមស្រប រួមមានប្រព័ន្ធទឹកអចិន្ត្រៃយ៍ ព្រៃជាប់មាត់ទន្លេនៅស្ថានភាពល្អ និងធនធានអាហារគ្រប់គ្រាន់។ សំខាន់ជាងនេះ ការបញ្ជាក់អំពីការបន្តពូជ បង្ហាញថាក្រពើភ្នំនៅតែអាចរស់រាន និងបន្តពូជបាននៅក្នុងតំបន់នេះ។ តាមរយៈកិច្ចការទាំងនេះបានផ្តល់មូលដ្ឋានវិទ្យាសាស្ត្រដ៏រឹងមាំសម្រាប់ការស្តារឡើងវិញ និងបញ្ជាក់ពីភាពចាំបាច់នៃការអន្តរាគមន៍ ដើម្បីពង្រឹង និងស្តារចំនួនរបស់វា។

លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា «ការលែងក្រពើភ្នំ ចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្ត បង្កើនចំនួនសត្វក្រពើភ្នំ នៅទន្លេស្រែពក ដើម្ពីធានាការរស់រានមានជីវិតរបសវា និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។

អាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ និងជនជាតិដើមភាគតិច មានការយល់ស្រប គាំទ្រ និងចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការលែងក្រពើភ្នំពូជសុទ្ធចូលទៅក្នុងទន្លេស្រែពក។

លោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានឱ្យដឹងថារដ្ឋបាលខេត្តគាំយ៉ាងពេញទំហឹង នូវការលែងក្រពើភ្នំទាំងនេះ ទៅក្នុងទន្លេស្រែពក និងបន្តសហការចូលរួមការពារនិងអភិរក្សជីវៈចម្រុះឱ្យល្អសម្រាប់និរន្តរភាពបរិស្ថាន។

សូមបញ្ជាក់ថា ដោយមានការសហការរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) អង្គការWWF បនាសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថានខេត្ត ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត ចំនួន១០ក្បាល ក្នុងក្រពើញីមានចំនួន៩ក្បាល ត្រូវបាននាំយកពីតំបន់ការពារសត្វភ្នំតាម៉ៅ មកលែងចូលទៅក្នុងទន្លេស្រែពក ខេត្តមណ្ឌលគិរី ដើម្បីធ្វើការការពារនិងអភិរក្សឱ្យបានល្អក្នុងធម្មជាតិ។

សម្រាប់អ្នកស្រុកជុំវិញទន្លេស្រែពក ក្រពើភ្នំត្រូវបានគេចាត់ទុកជាសត្វស្លូតបូត មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ពួកវាថែមទាំងជាសត្វតំណាងឱ្យភាពស័ក្តិសិទ្ធិ ឬអ្នកថែរក្សាប្រភពទឹកទៀតផង។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង