ក្រសួងការបរទេសចិនប្រកាសថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន នឹងមកកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

បរទេស៖ ក្រសួងការបរទេសចិន បានប្រកាសថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif នឹងមកកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងថា ថ្នាក់ដឹកនាំចិន និងប៉ាគីស្ថាន នឹងមានការផ្លាស់ប្តូរទស្សនយ៉ាងស៉ីជម្រៅ ជុំវិញទំនាក់ទំនងទ្វេភាគី ក៏ដូចជាក្តីបារម្ភរួម។ លោកបន្ថែមថា ចិនគាំទ្រប៉ាគីស្ថាន ក្នុងតួនាទីជាអ្នកសម្របសម្រួល ប្រកបដោយតម្លាភាព និងតុល្យភាព ដើម្បីលើកកម្ពស់សន្តិភាព និងបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា ចិន និងប៉ាគីស្ថាន បានចូលរួមសម្របសម្រួល ក្នុងជម្លោះមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង៕
