សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងប្រគល់ផ្ទះ-អណ្តូងទឹក ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ពោធិសាត់៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពពិធីសំណេះសំណាល ចែកអំណោយមនុស្សធម៌ និងប្រគល់ផ្ទះចំនួន១០០ខ្នង-អណ្តូងទឹក ១២៥អណ្តូង ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
ក្នុងពិធីនេះមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអតីតយុទ្ធជន និងនិវត្តជនចំនួន១,១៦៩គ្រួសារ៕

