រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីប្រកាសតួនាទីមន្ត្រីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជេីញជាអធិបតីក្នុងពិធី ប្រកាសតួនាទីមន្ត្រីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្ដរមានជ័យ មន្ទីរអង្គភាព និងការពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិល។
ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំង លោក លោកស្រី មន្ត្រីនៃរដ្ឋបាលខេត្តឧត្តរមានជ័យជាច្រេីនរូបទៀត៕

