**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត


ពោធិ៍សាត់៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើង នៅសាលប្រជុំទេពឧញ៉ាឃ្លាំងមឿង ដោយបានការចូលរួមពីសំណាក់សមាជិក សមាជិកា នៃគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ៖ មតិបើកអង្គប្រជុំ, សេចក្តីរាយការណ៍ អំពីលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាប្រឈម និងការបង្ក្រាបគ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសភាពការណ៍សន្តិសុខទូទៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ, របាយការណ៍រដ្ឋបាលថ្នាក់ក្រោមជាតិ, មតិចូលរួមផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ។

មានប្រសាសន៍ក្នុងមតិបូកសរុប និងបិទអង្គប្រជុំ ឯកឧត្ដម ខូយ រីដា បានសម្តែងនូវការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។

ទន្ទឹមនឹងនោះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងការណែនាំដាច់ណាត់ ដើម្បីត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយលើការងារយុទ្ធសាស្ត្រ និងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ដូចខាងក្រោម៖

-ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្តេជ្ញាចិត្តការពារទឹកដី និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការទប់ទល់ចំពោះការរំលោភបំពាន ឬការឈ្លានពានណាមួយលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ នៅតាមខ្សែបន្ទាត់ព្រំដែន។

-ជម្រុញយុទ្ធនាការដាំដើមឈើតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ឱ្យសម្រេចបានជោគជ័យត្រឹមឆ្នាំ២០២៦នេះ ដែលនេះជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ទាំងខាងបរិស្ថាន និងការកំណត់ព្រំដែនរដ្ឋ។

-ត្រូវតែអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យខានតែបាន ដោយធានាឱ្យមានសណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានបទល្មើសគ្រឿងញៀន, លួចឆក់ប្លន់, ល្បែងស៊ីសង, ក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ។

-ត្រូវផ្តល់សេវាសាធារណៈឱ្យបានលឿនរហ័សទាន់ចិត្ត និងបង្កើតជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ទីរអង្គភាពជុំវិញខេត្តត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានអគតិនានា នៅក្នុងផេកផ្លូវការរបស់សម្តេចធិបតី និងផេកផ្លូវការរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព។

-ពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានល្អគ្មានសំរាម នៅក្នុងក្រុង-ស្រុកទាំងអស់។ នគរបាលប៉ុស្តិ៍ត្រូវចុះជួយអប់រំណែនាំប្រជាពលរដ្ឋនៅតាមទីតាំងណាដែលមិនទាន់មានអនាម័យល្អ និងត្រូវរឹតបន្តឹងគ្រប់កន្លែង ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបឱ្យទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ។

-ជម្រុញ និងពន្លឿនការដោះស្រាយ សម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីដីចំណីស្ទឹង មកកាន់ទីលំនៅថ្មី នៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ក្នុងគោលបំណងជួយឱ្យពួកគាត់មានជីវភាព និងការរស់នៅប្រកបដោយស្ថិរភាព និងស្របច្បាប់។

-ត្រូវត្រៀមលក្ខណៈរៀបចំគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសោភ័ណភាព ដើម្បីទទួលបដិសណ្ឋារកិច្ចប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ នាពេលខាងមុខ ឱ្យមានភាពគត់មត់ ហ្មត់ចត់ និងសមរម្យបំផុត ដើម្បីលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង