**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយវិស័យឯកជន បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort គឺជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត និងជាតម្លៃបន្ថែមខ្ពស់សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ពោលគឺក្រុមហ៊ុនបានចូលរួមថែរក្សា និងអភិរក្សសក្តានុពលធនធានធម្មជាតិបានយ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមទស្សនាទាន «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ដែលជារមណីយដ្ឋានទេសចរណ៍កែច្នៃដ៏ស្រស់ស្អាតក្នុងទឹកដីខេត្តពោធិ៍សាត់។ ការវិនិយោគនេះ គឺជាស្នាដៃ និងគំនិតច្នៃប្រឌិតរបស់វិនិយោគិនខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់វិស័យឯកជននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព ក្រោមទិសស្លោក «ខ្មែររួមគ្នា ខ្មែរខ្លាំង»។

ដំណើរទស្សនកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងពីការបន្តជំរុញនូវចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍កម្រិតខ្ពស់ និងទេសចរណ៍សុខុមាលភាពនៅកម្ពុជា ស្របនឹងដំណើរទស្សនកិច្ចសិក្សារបស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ កន្លងមកទៅកាន់កោះទទឹង រីស្សត ក្នុងខេត្តកោះកុង ដែលបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រណិតនៅតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍របស់កម្ពុជា។ ការរីកចម្រើននៃរមណីយដ្ឋានទេសចរណ៍បែបនេះ បានបង្ហាញពីការកើនឡើងនៃការវិនិយោគលើវិស័យទេសចរណ៍ប្រកបដោយគុណភាព ដែលផ្តោតលើបទពិសោធន៍ ភាពឯកជន សុខុមាលភាព និងការរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។

គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort រួមមាន វីឡាលំហែប្រណិត កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កសិដ្ឋានដំណាំធម្មជាតិ និងភោជនីយដ្ឋាន ដែលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដាខ្ពស់ សម្រាប់បម្រើតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងចូលរួមលើកកម្ពស់មុខមាត់វិស័យទេសចរណ៍កម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ ៧០នាក់។

សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort មានវីឡាឯកជនចំនួន ៣២ ដែលត្រូវបានរចនាឡើងសម្រាប់ភាពឯកជន ផាសុកភាព និងការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ ភ្ញៀវទេសចរ អាចរីករាយជាមួយបទពិសោធន៍សុខុមាលភាព ការទទួលទានអាហារដ៏មានជីវជាតិ ផ្លូវដើរក្នុងព្រៃ ទឹកជ្រោះ កសិដ្ឋានដំណាំធម្មជាតិ និងដំណើរកម្សាន្តខាងក្រៅ ដែលមានមគ្គុទ្ទេសក៍នាំផ្លូវ អមដោយសម្រស់នៃតំបន់ភ្នំក្រវាញលាតត្រដាងដោយធម្មជាតិ។ រីស្សតនេះ ក៏បានចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការងារ និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងកម្មវិធីសិក្សាភាសាអង់គ្លេស ដើម្បីលើកស្ទួយចំណេះដឹង និងបង្កើនសមត្ថភាពប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យរីកចម្រើនជាមួយវិស័យទេសចរណ៍របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង