**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗ ស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងពីការគំរាមកំហែងតាមអនឡាញ និងបញ្ជ្រាបចំណេះដឹងផ្នែកសន្តិសុខសាយប័រនៅកម្ពុជា ក.ប.ទ. នឹងរៀបចំកម្មវិធី “ប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ ២០២៦ – Cybersecurity Short Video Competition 2026” ដើម្បីជ្រើសរើសស្នាដៃវីដេអូដែលល្អបំផុតចំនួន ១ (មួយ) ដាក់ជាតំណាងកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ASEAN-Japan Cybersecurity Video Competition 2026។

កម្មវិធីប្រកួតនេះធ្វើឡើងក្នុងគោលបំណង ជំរុញការបញ្ជ្រាបការយល់ដឹងលើការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាពតាមរយៈសិល្បៈនៃការផលិតវីដេអូអប់រំ លើកកម្ពស់ភាពច្នៃប្រឌិត និងសមត្ថភាពរបស់យុវជនក្នុងបរិបទនៃការបង្កើតមាតិកាលើបណ្ដាញសង្គម និងចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការឆ្លើយតបនឹងហានិភ័យលើប្រព័ន្ធឌីជីថល ដែលជាឱកាសដល់សិស្សានុសិស្ស និងនិស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានាក្នុងប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងការផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រ។

១.លក្ខខណ្ឌនៃការចូលរួម
– ជាសិស្ស ឬនិស្សិតកំពុងសិក្សានៅ ក្នុងគ្រឹះស្ថានអប់រំប្រទេសកម្ពុជា (ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ)
– មានអាយុក្រោម ៣០ (សាមសិប) ឆ្នាំ
– មានសញ្ជាតិខ្មែរ
– មានភាពក្លាហាន និងភាពច្នៃប្រឌិតខ្ពស់ក្នុងការផលិត និងការបង្ហោះវីដេអូជាសាធារណៈ

២.លក្ខន្តិកៈវីដេអូ
– វីដេអូត្រូវមានរយៈពេលចន្លោះពី ៣០ទៅ ៦០វិនាទី។
– ត្រូវជាស្នាដៃដើម បង្កើតឡើងដោយបេក្ខជនផ្ទាល់ (មិនចម្លងពីគេ)។
– ប្រសិនបើប្រើប្រាស់ភាសាខ្មែរ ត្រូវតែមានបញ្ចូលចំណងជើងរង (Subtitles) ជាភាសាអង់គ្លេស។ ប្រសិនបើ
ប្រើភាសាអង់គ្លេស ត្រូវតែមានបញ្ចូលចំណងជើងរង (Subtitles) ជាភាសាខ្មែរ។
– ត្រូវដាក់បញ្ចូលឈ្មោះសាមីខ្លួន និងឈ្មោះសាលា ឬគ្រឹះស្ថានសិក្សាដែលបេក្ខជនកំពុងសិក្សាខាងចុងវីដេអូ។
– ត្រូវបង្ហោះជាសាធារណៈ (Public) នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនទាំងហ្វេសបុក (Facebook) និង
តិកតុក (TikTok)។

៣.ជម្រើសប្រធានបទ
– បេក្ខជនអាចជ្រើសរើសយកប្រធានបទមួយក្នុងចំណោមប្រធានបទខាងក្រោម៖
– ការបោកបញ្ឆោតតាមបែបចិត្តសាស្ត្រ (Social Engineering)
– ការបោកបន្លំផ្ទេរប្រាក់ (Money Mule)
– បញ្ញាសិប្បនិម្មិត (Artificial Intelligence)
– ការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying)
– ការបោកបញ្ឆោតតាមរយៈកូដ QR (QR Code Phishing ឬ Quishing)
– សុវត្ថិភាពសាយប័រសម្រាប់មនុស្សចាស់ ឬមនុស្សវ័យចំណាស់ (Cyber Safety for Seniors)
– អ៊ីនធឺណិតនៃវត្ថុ (Internet of Things ឬ IoT)
– ឧបករណ៍ឆ្លាតវៃ (Smart Devices)
– ឬប្រធានបទផ្សេងៗដែលទាក់ទងនឹងសន្តិសុខសាយប័រ។

៤.អត្ថប្រយោជន៍នៃការប្រកួតប្រជែង
ក.ប.ទ. នឹងជ្រើសរើសជ័យលាភីចំនួន ៣ (បី) វីដេអូ ៖
– ជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ (ពីរលាន) រៀល
– ជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ,000,000 (មួយលាន) រៀល
– ជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៦ 00,000 (ប្រាំមួយសែន) រៀល
៥.លក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុ
– ខ្លឹមសារ ៥០% (Message) ៖ អត្ថន័យ និងសារអប់រំអំពីសន្តិសុខសាយប័រមានភាពច្បាស់លាស់ និង
វិសាលភាពទូលំទូលាយទៅកាន់អ្នកប្រើប្រាស់ទូទៅ។
– ភាពច្នៃប្រឌិត ២៥% (Creativity) ៖ បង្ហាញនូវគំនិតថ្មីប្លែក និងវិធីសាស្ត្រក្នុងការរៀបចំសាច់រឿង ឬ
និទានរឿងមានភាពប៉ិនប្រសប់។
– គុណភាពបច្ចេកទេស ២៥% (Quality)៖ កម្រិតគុណភាពបច្ចេកទេសនៃការថត ការកាត់តសំឡេង ពន្លឺ
មាន ភាពច្បាស់ល្អ។
៦.កាលបរិចេ្ឆទ និងនីតិវិធីនៃការជ្រើសរើស
– សិស្សានុសិស្ស និងនិស្សិតទាំងអស់ត្រូវដាក់ពាក្យចូលរួមការប្រកួតតាមរយៈ https://go.gov.kh/mptc/csvc2026 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩នាទី
– ការប្រកាសលទ្ធផលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ព័ត៌មានលម្អិតនៃទីតាំង និងកាលវិភាគ
នឹងត្រូវផ្ញើទៅកាន់បេក្ខជនផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរសព្ទ 017 916 208៕

អត្ថបទដែលជាប់ទាក់ទង