ឱកាសការងារ ជាង៩ម៉ឺនកន្លែង សម្រាប់អ្នកខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ខាងមុខនេះ

ភ្នំពេញ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩២ ១៧៣ កន្លែង សម្រាប់អ្នកខេត្តព្រះវិហារ នៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។
-ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកគូលែន ស្រុកគូលែន
-ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកសង្គលថ្មី ស្រុកសង្គមថ្មី។
បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕ 

