**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

បណ្ឌិត ជាម ចន្ទ័សោភ័ណ ណែនាំសាខានិងអនុសាខាកាកបាទក្រហមនៅទូទាំងខេត្តកំពង់ស្ពឺ ឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានណែនាំដល់សាខានិងអនុសាខាទាំង៩ស្រុកក្រុងឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ពិសេសនៅក្នុងខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាសាលប្រជុំរដ្ឋបាលខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ សកម្មភាពមនុស្សធម៌ដែលកាកបាទក្រហមបានធ្វើគឺជាកម្លាំងចូលរួមយ៉ាងធំធេងពីសប្បុរសជនក្នុងវិស័យរដ្ឋនិងឯកជនមកពីគ្រប់ទិសទី។រាល់សកម្មភាពមនុស្សធម៌ដែលកាកបាទក្រហមបានធ្វើគឺមិនប្រកាននិន្នានយោបាយឬពួជសាសន៍នោះទេ និយាយជារួមទីណាមិនទុក្ខលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។

ជាងនេះទៀត ឯកឧត្តមបណ្ឌិតបន្ថែមថា កាកបាទក្រហមកម្ពុជាតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមរយៈមន្ត្រីស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា។តែទោះជាយ៉ាងនេះក្តី ភាពខ្វះចន្លោះរបស់មន្ត្រីកាកបាទក្រហមកម្ពុជា ទាំងថ្នាក់សាខានិងអនុសាខាក្រុងស្រុកនៅតែមាន ដូច្នេះយើងទាំងអស់គ្នា ក៏ត្រូវខិតខំបំពេញកែលម្អរបន្ថែមទៀតនូវចំណុចខ្វះខាតទាំងឡាយដែលមានកន្លងមក ត្រូវបង្កើនការយកចិត្តទុកដាក់និងចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីក្តាប់ឱ្យបានពីសុខទុក្ខនិងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ។

មួយវិញទៀត ការចាយវាយ ការប្រើប្រាស់ថវិការបស់កាកបាទ ក្រហមត្រូវធ្វើឱ្យបានចំគោលដៅ និងគោលការណ៍គ្រឹះនៃកាកបាទក្រហមកម្ពុជា ពោលគឺស្មោះត្រង់ និងតម្លាភាពក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ដើម្បីបង្កើនជំនឿពីប្រជាពលរដ្ឋ សប្បុរសជន ក្នុងការបន្តគាំទ្រលើចលនា សកម្មភាព ក្នុងបុព្វហេតុមនុស្សធម៌ នៃកាកបាទក្រហមកម្ពុជាឱ្យបានកាន់តែរីកចម្រើន រឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។

ដើម្បីមានមូលនិធិគ្រប់គ្រាន់សម្រាប់បន្តបេសកកម្មមនុស្សធម៌ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕

អត្ថបទដែលជាប់ទាក់ទង