**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២១គ្រួសារ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចែកអំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា សរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ**រដ្ឋមន្ត្រីកសិកម្ម៖ បច្ចុប្បន្នកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោក**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ កុម្ភៈ**ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ**សភាអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ**ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នៅថ្ងៃទី១៥ ខែមីនាខាងមុខ**ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក**រួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន៖ ពលរដ្ឋកុំដាំដើមគរ! អាជ្ញាធរកុំព្រងើយកន្តើយ!**ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**រដ្ឋមន្ត្រីក្រសួងអប់រំ ៖ AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាន**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់កម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ កៃ ដេ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋសភា នឹងពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន ២ នៅថ្ងៃទី១៨ កុម្ភៈ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**ក្រសួងបរិស្ថានកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន៦ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីសិក្សារកដំណោះស្រាយធ្វើយ៉ាងណាបង្កាសត្វត្មាតពីការផុតពូជ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិវៀតណាម ៥នាក់ និងកាំភ្លើង៥ដើម ជាមួយគ្រឿងញៀនជិត ៥គីឡូក្រាម

អាជ្ញាធរស្រុកកៀនស្វាយ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ចំនួន ៣ភូមិ មាន១៨៩៥ ក្បាលដី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ទាំង១៨៩៥ ក្បាលដី ស្ថិតនៅក្នុងភូមិស្តៅកន្លែង៣ ស្តៅកន្លែង៤ ស្តៅកន្លែង៥ ឃុំដីឥដ្ឋ សូមមេត្តារួសរាន់នាំគ្នាមកពិនិត្យមើល ទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ដូចជា ម្ចាស់កម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងទិន្នន័យផ្សេងៗទៀត ប្រសិនបើមានការខុសឆ្គង សូមធ្វើការសាកសួរ ឬដាក់ពាក្យបណ្ដឹងតវ៉ា ជាមួយមន្ត្រីជំនាញដែលនៅប្រចាំការ ដើម្បីមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស។

លោក កេត ផល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកៀនស្វាយ បានអំពាវនាវដូច្នេះ នៅក្នុងបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅក្នុងបរិវេណវត្តស្ដៅកន្លែង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។

លោកបានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

លោកបានបន្ថែមថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី រឺប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាបានផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗ ហើយវាក៏ជាកត្តាដែលធ្វើឱ្យដីរបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលទិញលក់ និង ធ្វើឱ្យដីមានតម្លៃផងដែរ។

ថ្លែងក្នុងពិធីនេះដែរ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ការចុះបញ្ជីរដីជាលក្ខណប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ សំដៅបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិ ឃុំ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើឡើង។

លោកក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត ពលរដ្ឋផ្សេងៗទៀតដែលមានដីនៅក្នុងភូមិសាស្រ្តខាងលើ ឱ្យនាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃបិទផ្សាយនេះតទៅ បើលើសការកំណត់គឺមិនអាចតវ៉ាបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង