**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

លោក ត្រាំ មានសុទិដ្ឋិនិយមថាអាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ មុនរូបលោកត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបលោក ស៊ី ជីនពីន

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាលោកមានសុទិដ្ឋិនិយមថាអាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ មុននឹងរូបលោកត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីន នៅសប្ដាហ៍ក្រោយ។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក PBS និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ខិតកាន់តែជិតឈានដល់ កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាម។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាមានឱកាសដ៏ល្អមួយដើម្បីបិទបញ្ចប់ (សង្រ្គាម) តែប្រសិនបើសង្រ្គាមមិនបញ្ចប់ទេ នោះយើងនឹងត្រឡប់ ទៅរកការទម្លាក់គ្រាប់បែក ក្នុងកម្រិតមួយដែលពួកគេ (អ៉ីរ៉ង់) មិនធ្លាប់បានជួបពីមុនមក»។

លោក ត្រាំក៏ត្រូវបានចោទសួរផងដែរអំពីសេចក្ដីរាយការណ៍ដែលថានៅក្រោមកិច្ចព្រមព្រៀងមួយ ទីក្រុងតេហេរ៉ង់ប្រហែលជានឹងបញ្ជូនអ៊ុយរ៉ាញ៉ូមត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅកាន់សហរដ្ឋអាមេរិក។

ជុំវិញសំណួរនេះ លោក ត្រាំបានឆ្លើយថាវាមិនមែនជារឿងប្រហែលនោះទេ ពោលគឺអ៉ីរ៉ង់ត្រូវតែបញ្ជូនអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែលោកមិនបានពន្យល់ អ្វីលម្អិតនោះទេថាតើចំណុចខ្ទាស់ដ៏សំខាន់មួយនេះក្នុងកិច្ចចរចានឹងត្រូវបានដោះស្រាយយ៉ាងដូចម្ដេច?

គួរបញ្ជាក់ថា សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃពុធ បានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែជិតឈានដល់ការឯកភាពគ្នាលើអនុស្សារណយោគយល់មួយ មានកម្រាស់មួយទំព័រដើម្បីបិទបញ្ចប់សង្រ្គាម ហើយកំណត់ក្របខណ្ឌការងារសម្រាប់កិច្ចចរចាលម្អិតអំពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង