**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់

(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កកា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម។ នេះគឺជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីពេលថ្មីៗនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖ “ប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៦នេះ ដែលបូកបន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផង បានកើនដល់ចំនួន២១០ដុល្លារ ក្នុង១ខែ ហើយប្រសិនបើជាបូករួមនិងអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងទៀត គឺប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរ (កម្ពុជា) មានចំនួនយ៉ាងតិច ២២៧ដុល្លារ ដល់ ២៤០ ដុល្លារអាម៉េរិក ក្នុង ១ខែ ខណៈដែលប្រាក់ឈ្នួលអប្បបរមា នៅប្រទេសស្រីលង្កាមានត្រឹមតែ ៩៧ដុល្លារ, មីយ៉ាន់មា ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ ១១៦ដុល្លារ, ប៉ាគីស្ថាន ១៤៣ដុល្លារ, ឥណ្ឌា ១៣២ដុល្លារ ទៅ ១៩២ដុល្លារ, វៀតណាមពី ១៤៨ដុល្លារ ទៅ ២១២ដុល្លារ, ឥណ្ឌូណេស៊ីពី ១៣៨ដុល្លារ ទៅ ៣៤០ដុល្លារ”។

ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក្រៅតែពីការដំឡើងប្រាក់ឈ្នួលគោលជាបន្តបន្ទាប់ជូនបងប្អូនកម្មករនិយោជិតរួចហើយនោះ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏បានបើកការចរចាជាមួយវិស័យឯកជន និងសហជីពដើម្បីផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នឧបត្ថម្ភចំនួន ២,៥០ដុល្លារជូនបងប្អូនកម្មករនិយោជិតក្នុងបរិបទនៃវិបត្តិប្រេងជាសាកលដែលធ្វើឱ្យកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សោហ៊ុយធ្វើដំណើរបន្ថែមដល់កម្មករ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលគោលហើយនោះ ជាមធ្យមកម្មករម្នាក់ក្នុងវិស័យកាត់ដេរទទួលបានប្រាក់ចំណូលប្រមាណក្នុងរង្វង់ ៣០០ដុល្លារបូកទាំងការថែមម៉ោងត្រឹមម៉ោង៦ល្ងាចព្រោះកម្មករនៅកម្ពុជាបច្ចុប្បន្ននេះ ទទួលបានមានប្រាក់អត្ថប្រយោជន៍ទាំងសុខភាព ទាំងគ្រោះថ្នាក់ការងារ និងប្រាក់សោធន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដែលប្រសើរជាងច្បាប់៕

អត្ថបទដែលជាប់ទាក់ទង