មន្ត្រីជាន់ខ្ពស់កម្ពុជា និងអាល្លឺម៉ង់ ពិភាក្សាផ្តោតសំខាន់លើការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលមន្រ្តីការទូតកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Adrian Jambé ប្រធានផ្នែកកិច្ចការវប្បធម៌ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពិភាក្សាផ្តោតសំខាន់លើការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលមន្រ្តីការទូតកម្ពុជា ជាពិសេសការរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានទៅកាន់វិទ្យាស្ថានការទូតអាល្លឺម៉ង់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងកម្មវិធីបណ្តុះបណ្តាលមន្រ្តីការទូត៕

