ផ្ទុះមីនតោននៅចំណុចភ្នំជីប៉ាង ក្នុងស្រុករតនមណ្ឌល បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រភ្ជួរដី ស្លាប់នៅនិងកន្លែង

បាត់ដំបង៖ នៅវេលាម៉ោង ០៣: ២៥នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មានឧប្បត្តិហេតុផ្ទុះមីនតោនចំណុចភ្នំជីប៉ាង ក្នុងភូមិសាស្ត្រភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបណ្តាលអ្នកបើកបរឈ្មោះ ហាន ប្រុស អាយុ២៧ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៌គ្រោះថ្នាក់នេះកើតនៅពេលដែលជនរងគ្រោះកំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការសម្រាប់ធ្វើកសិកម្ម។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖
012 800 473
011 38 39 37
097 489 5600
066 612 613
063 96 34 99៕

