**វិមានក្រឹមឡាំង៖ រុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល**ប្រទេសចិន​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បង្ហាញថ្ម​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​បំផុត**ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា**ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ**អ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ**ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីប្រចាំនៅប្រទេសចិនចំនួន ៨រូប មកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានារដូវកាលបៃតង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥**កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម**អគ្គនាយកដ្ឋានគយ ណែនាំស្តីពីការពង្រឹង ប្រសិទ្ធភាពគ្រប់គ្រង ការនាំចូលផ្លែទុរេនស្រស់**ឯកឧត្តម ហែម វណ្ណឌី ជំរុញការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធិភាព**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គម ដើម្បីបំភ្លឺជុំវិញការផលិតមាតិការ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន**ក្រសួងសាធារណការ ដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន**ផ្លូវខេត្តលេខ ១៤៦B ដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍**រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart**ស្រ្តីជនជាតិខ្មែរម្នាក់ ដេកស្លាប់នៅខុនដូរស្តាបេ ក្នុងខេត្តព្រះសីហនុ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការភ្ជាប់គ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិជាក់ស្តែង នៅក្នុងសង្គម គឺជាការចាំបាច់ មិនអាចខ្វះគ្នាបានឡើយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង អគ្គមេបញ្ជាការរង នៃកងយោធភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ការភ្ជាប់គ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែង នៅក្នុងសង្គម គឺការចាំបាច់ មិនអាចខ្វះគ្នាបានឡើយ។

ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងពេល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ, ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរចំពោះការទទួលបានសមិទ្ធផលថ្មី បន្ថែមទៀតនៅក្នុងទីអារាមនេះ ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា ក៏ដូចសម្រាប់ការប្រើប្រាស់ជួបជុំធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទទៅតាមគន្លងប្រពៃណីសាសនានៃយើង។

ឯកឧត្តមបន្តថា សមិទ្ធផលថ្មីៗក្នុងវិស័យពុទ្ធចក្រទាំងនេះ បានកើតឡើងពីផលនៃសុខសន្តិភាព ដែលបានបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាំងផ្នែកសង្គម សេដ្ឋកិច្ច និងជំនឿសាសនា ហើយដែលសំខាន់នោះ គឺបានស្តែងឱ្យឃើញនូវកម្លាំងសាមគ្គីធម៌របស់ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទពីទីជិតឆ្ងាយ ក្នុងការរួមគ្នាបំពេញបុណ្យកុសលតាមរយៈ ការចូលរួមកសាងសមិទ្ធផលនានាប្រកបដោយទឹកចិត្តសប្បាយរីករាយ និងសទ្ធាជ្រះថ្លា ដូចទៅនឹងអ្វីដែលប្រជាជនកម្ពុជាតែបានប៉ងប្រាថ្នារហូតមក គឺការរស់នៅក្នុងសង្គម ប្រកបដោយសន្តិភាព សុខដុមរមនា និងសុខសាន្ត។

ឯកឧត្ដម បញ្ជាក់ថា “ការភ្ជាប់គ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែងនៅក្នុងសង្គម គឺការចាំបាច់ និងមិនអាចខ្វះគ្នាបានឡើយ ជាពិសេសការបង្រៀនរបស់សាសនាឱ្យមនុស្ស ចេះស្គាល់សច្ចភាព, សុច្ចរិតភាព, បុណ្យបាប ក៏ដូចជាគោលការណ៍សីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក។ មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួន គឺនឹងធ្វើឱ្យប្រទេសជាតិ និងប្រជាជនរងទុក្ខវេទនា ដូចដែលធ្លាប់បានឆ្លងកាត់រួចមក ហើយនៅក្នុងរបបប៉ុលពត”៕

អត្ថបទដែលជាប់ទាក់ទង