សម្តេចធិបតី ណែនាំឱ្យសិក្សាផ្នែកច្បាប់ ដើម្បីយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានយកទៅដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងផ្នែកពាក់ព័ន្ធសិក្សាផ្នែកច្បាប់ ដើម្បីយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាន យកទៅដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ។
សម្តេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី បានបន្តដាក់បទបញ្ជាដល់បណ្ដាគណៈបញ្ជាឯកភាពរាជធានី-ខេត្ត ត្រូវបន្តអនុវត្តវិធានការតឹងរឹងលើការបង្ក្រាបក្មេងទំនើង និងសិក្សាផ្នែកច្បាប់លើការចង់កាតព្វកិច្ចចំពោះឪពុកម្ដាយ និងអ្នកអាណាព្យាបាលត្រូវទទួលខុសត្រូវលើរឿងនេះ ខណៈក្មេងទំនើងមួយចំនួនជាកូនមន្រ្ដី ឬអ្នកធំ៕

