បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមម្លប់សន្តិភាព ធ្វើឲ្យការប្រតិបត្តិសាសនានានៅកម្ពុជា ដំណើរការដោយភាពសុខដុមរមនា ពុំមានការឈ្លោះទាស់ទែង ការរើសអើង និងភាពជ្រុលនិយមណាមួយឡើង
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើ ឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា ពុំមានការឈ្លោះទាស់ទែង ការរើសអើង និងភាពជ្រុលនិយមណាមួយឡើង ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តដុងឧត្តម ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៩ កក្កដា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា នេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ធានាបាននូវ សន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា ៕