**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តអូសាកា និងក្រុងណាហ្គាអូកាខ្យូ នៃប្រទេសជប៉ុន

ជប៉ុន៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាមកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញមួយចំនួន ធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនដើម្បីស្វែងយល់អំពីការគ្រប់គ្រងទីក្រុងមេត្រូប៉ូលីតែន។

ក្នុងដំណើរទស្សនកិច្ចសិក្សានាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះដែរ សម្រាប់ពេលព្រឹក គណៈប្រតិភូកម្ពុជាបានទៅទស្សនកិច្ចសិក្សានៅខេត្តអូសាកា នៃប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខេត្តអូសាកា ការគ្រប់គ្រងក្រុងពិសេស (Designated City) និងការស្នើរៀបចំខេត្តអូសាកាឱ្យក្លាយទៅជាទីក្រុងមេត្រូប៉ូលីតែនបន្ទាប់ពីទីក្រុងតូក្យូ។ ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែល គណៈប្រតិភូក៏បានបន្តដំណើរទៅទស្សនកិច្ចក្រុងណាហ្គាអូកាក្យូ នៃខេត្តក្យូតុ នៃប្រទេស ដើម្បីសិក្សាស្វែងយល់លើការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែង និងការលើកកម្ពស់ឌីជីថលក្នុងការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ព្រមទាំងបានទស្សនកិច្ចនៅមជ្ឈមណ្ឌលមើលថែកុមារដែលមានការលូតលាស់យឺត និងមជ្ឈមណ្ឌលសម្រាប់ថែទាំមនុស្សចាស់ផងដែរ។

សូមជម្រាបជូនថា ដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា បានធ្វើដំណើរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធនៅបណ្ដាប្រទេសជាច្រើន រួមទាំងប្រទេសនៅក្នុងតំបន់ និងបណ្ដាប្រទេសទំនើបៗផ្សេងទៀត ហើយការធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុននាពេលនេះ មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង