**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

នាយករដ្ឋមន្ត្រីកាណាដា ថាទំនាក់ទំនងជិតស្និទ្ធរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់តែជាចំណុចខ្លាំងបានប្រែទៅជាចំណុចខ្សោយ ហើយត្រូវការកែតម្រូវ

បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់តែជាចំណុចខ្លាំងបានប្រែទៅជាចំណុចខ្សោយ ហើយត្រូវការកែតម្រូវ នៅក្នុងសុន្ទរកថាជាវីដេអូមួយផ្ញើទៅកាន់ប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ជាមួយការរំលឹកដល់វីរភាពនៃមេទ័ពមុនៗ ដែលបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក កាលពីជាងពីរសតវត្សកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមកាសែត Politico សុន្ទរកថាដែលមានរយៈពេល ១០នាទីនោះ លោក Carney គូសបញ្ជាក់ថា «ពិភពលោកជួបគ្រោះថ្នាក់ និងការបែកខ្ញែក។ សហរដ្ឋអាមេរិក ប្តូររបៀបធ្វើពាណិជ្ជកម្មជាមូលដ្ឋានរបស់ខ្លួន ដោយដំឡើងពន្ធដល់កម្រិតមិនធ្លាប់មាន។ ទំនាក់ទំនងជិតស្និទ្ធកាណាដា-អាមេរិក ដែលធ្លាប់តែខ្លាំងបានប្រែជាខ្សោយ ហើយត្រូវតែកែតម្រូវ»។

ជាមួយគ្នានេះ លោក Carney បានក៏និយាយថា កាណាដាមិនអាចគ្រប់គ្រងបំណងរំខានពីសំណាក់អាមេរិក ដែលជាប្រទេសជិតខាងរបស់ខ្លួនបានឡើយ ហើយក៏មិនគិតថាវាអាចនឹងបាត់ទៅវិញភ្លាមៗដែរ។ «ស្ថានភាពសព្វថ្ងៃគឺប្លែកពីគេ ប៉ុន្តែយើងធ្លាប់ប្រឈមនឹងការគំរាមកំហែងបែបនេះពីមុនមក»។

នេះជាការអត្ថាធិប្បាយរបស់លោក Carney ដោយសំដៅទៅអតីតកាលដែលមេទ័ពអង់គ្លេស លោក Isaac Brock និងឥស្សរជនប្រវត្តិសាស្ត្រកាណាដាច្រើនទៀត រួមទាំងមេទ័ព Tecumseh បានរួបរួមជាមួយជនជាតិដើមភាគតិច នៅទូទាំងតំបន់បឹង Great Lakes ដើម្បីទប់ទល់នឹងការពង្រីកខ្លួនរបស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមឈ្លានពានឆ្នាំ១៨១២។

លោក Carney ដែលទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា សម្រាប់រដ្ឋាភិបាលសេរីរបស់លោក កាលពីសប្តាហ៍មុនបាននិយាយថា ជ័យជម្នះនេះនឹងជួយរូបលោកដោះស្រាយបានកាន់តែមានប្រសិទ្ធភាព នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលបានចាប់ផ្តើម ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ក្រៅពីការដាក់ពន្ធហើយនោះ កាណាដាក៏ប្រឈមមុខនឹងលោក ត្រាំ ដែលបាននិយយាថា ចង់ឱ្យប្រទេសនេះក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង