**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

លំនឹងយុថ្កាសន្តិភាពសកលតាមរយៈប្រាជ្ញាចិនស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល

ក្នុងបរិបទនយោបាយអន្តរជាតិសម័យទំនើប ដែលកំពុងប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាច និងការកើនឡើងនៃជម្លោះតំបន់ និងពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានស្នើឡើងដោយប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ត្រូវបានក្លាយជាគោលនយោបាយសំខាន់មួយក្នុងការបង្ហាញចក្ខុវិស័យរបស់ចិនចំពោះសណ្តាប់ធ្នាប់សន្តិសុខអន្តរជាតិ។ ក្នុងរយៈពេល៤ឆ្នាំ គំនិតផ្តួចផ្តើមដ៏មានឧត្តមានុភាពនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចូលរួមការទូតរបស់ចិនក្នុងការសម្របសម្រួលជម្លោះ និងការលើកកម្ពស់ពហុភាគីនិយម ដោយសង្កត់ធ្ងន់លើសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពជាសកល។

គំនិតផ្តួចផ្តើមសន្តិសុខសកលផ្អែកលើគោលការណ៍ស្នូលមួយចំនួនដែលចិនបានបញ្ជាក់ថាជាមូលដ្ឋាននៃសន្តិសុខអន្តរជាតិថ្មី។ ទី១-ការគោរពអធិបតេយ្យរដ្ឋ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ ទី២- ការបដិសេធការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងក្នុងការដោះស្រាយវិបត្តិ។ ទី៣-ការជំរុញការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី និងការចរចា។ ទី៤-ការគាំទ្រពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ជាសច្ចភាព ប្រទេសចិនបានប្រើយន្តការអន្តរការីតាមរយៈការទូតពហុភាគី និង ទ្វេភាគី ដោយផ្អែកលើគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» និង «កិច្ចសហការឈ្នះ-ឈ្នះ»។ តួនាទីរបស់ប្រទេសចិនក្នុងការសម្របសម្រួលជម្លោះត្រូវបានបង្ហាញតាមរយៈការចូលរួមក្នុងអង្គការសហប្រជាជាតិ ការផ្តល់​​សំណើសន្តិភាព ការធ្វើជាម្ចាស់ផ្ទះកិច្ចចរចា និងការប្រើឥទ្ធិពលសេដ្ឋកិច្ចជាឧបករណ៍ទូតសន្តិភាព។ ជាក់ស្តែង នៅក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក្នុងឆ្នាំ២០២៥កន្លងមក ប្រទេសចិនបានដើរតួនាទីនៅក្នុងកម្រិតសកល និងទទួលខុសត្រូវក្នុងនាមជាមហាអំណាចនៅក្នុងតំបន់ ដោយគោរពបានគុណតម្លៃរួមរបស់តំបន់និងពិភពលោកក្នុងការលើកទឹកចិត្តដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ) ទទួលនិងអនុវត្តឱ្យមានស័ក្តិសិទ្ធិ ភាពលើការកសាងសន្តិភាព និងថែរក្សាសន្តិភាពឱ្យយូរអង្វែង ហើយធានាជូនសមភាគីទាំងពីរ ក្នុងការពិភាក្សា និងសហការជាដៃគូរួមគ្នា ដើម្បីស្ថាបនាទំនុកចិត្តរវាងគ្នា និងគ្នាឡើងវិញ។

អង្គការសហប្រជាជាតិដើរតួនាទីជាស្នូលក្នុងចក្ខុវិស័យសន្តិសុខសកលរបស់ចិន ដោយក្នុងនាមជាហត្ថលេខីដំបូង នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនបាន​បង្ហាញការគាំទ្រចំពោះពហុភាគីនិយម និងច្បាប់​អន្តរជាតិ។ ដោយចាក់បញ្ចូលនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ប្រទេសចិនក៏បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនិងគាំទ្រការដោះស្រាយវិបត្តិជាសកលតាមរយៈស្ថាប័នអន្តរជាតិ ដែលបានធ្វើឱ្យអង្គការសហប្រជាជាតិបន្តមានតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពអស់រយៈពេលជាង៨០ឆ្នាំ។ បន្ថែមពីលើនេះ សន្តិសុខcyber ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថិរភាពសន្តិភាពសកល ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត អាចប៉ះពាល់ដល់សេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ សន្តិសុខជាតិ និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមសន្តិសុខសកលដែលចូលដល់វ័យ៤ឆ្នាំនេះបាននិងកំពុង បន្តលើកទឹកចិត្តឱ្យប្រទេសទាំងឡាយរួមគ្នាជាមួយប្រទេសចិនក្នុងកិច្ចសហការគ្នាក្នុងការការពារព័ត៌មាន ការបង្កើតច្បាប់អន្តរជាតិ និងការបង្កើតទំនុកចិត្តក្នុងលំហcyber។

សកលលោកពិតជាមិនអាចបដិសេធបានថា ការចូលរួមរបស់ប្រាជ្ញាចិនស្តីពី«គំនិតផ្តួចផ្តើមសន្តិសុខសកល»ក្នុងរយៈពេល៤ឆ្នាំមកនេះពិតជាបានបន្ថែមវេទិកាសម្រាប់ការពិភាក្សា និងការស្វែងរកដំណោះស្រាយសន្តិភាពក្នុងជម្លោះអន្តរជាតិ ដោយសហគមន៍អន្តរជាតិយល់ស្របជាមួយប្រទេសចិនដែលតែងបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសទាំងអស់ដោយផ្អែកលើមូលដ្ឋាន«គោលការណ៍៥ខ»នៃការរួមរស់នៅដោយសន្តិវិធី ព្រមទាំងការប្តេជ្ញាចិត្តរបស់ចិនចំពោះពហុភាគីនិយមដែលជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយដើម្បីសម្រេចឲ្យបាននូវសន្តិភាពនិងការអភិវឌ្ឍក្រោមទម្រដ៏រឹងមាំនៃការគោរពច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹងដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាគោល។ ទោះយ៉ាងណា សន្តិសុខមិនមែនឱបដៃឈរមើលទេ គឺយើងត្រូវពួតដៃគ្នាប្រកបដោយភក្តីភាព ​និងទំនួលខុសត្រូវរួមជាមួយប្រទេសចិន ដើរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅមុខដោយធានាថាគ្រប់ភាគីរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងការអភិវឌ្ឍឈ្នះ-ឈ្នះ។

ជារួម ក្នុងរយៈពេល៤ឆ្នាំនៃការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ប្រទេសចិនបានព្យាយាមរួមគ្នាជាមួយបណ្តាប្រទេសនានា បង្កើនភាពជាអ្នកគាំទ្រសន្តិភាព ពហុភាគីនិយម ​និងការអភិវឌ្ឍសកលតាមរយៈកិច្ចសហការឈ្នះ-ឈ្នះ ហើយដោយផ្អែកលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម នោះគំនិតផ្តួចផ្តើមសន្តិសុខសកលបាននិងកំពុង ក្លាយជាត្រីវិស័យចង្អុលទិសដ៏ត្រឹមត្រូវបំផុតនៃការបង្ហាញចក្ខុវិស័យរួមគ្នាជាមួយប្រទេសចិនចំពោះសណ្តាប់ធ្នាប់សន្តិសុខពិភពលោកក្នុងសតវត្សរ៍ទី២១ដោយរួមគ្នាជ្រោងទង់«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង