នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ នាំយកទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាតាមវត្តទាំង៨ ក្នុងឃុំស្នឹង ស្រុកបាណន់
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បាន នាំយកទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាតាមវត្តទាំង៨ ក្នុងឃុំស្នឹង ដែលពិធីនេះបានរៀបចំនៅវត្តស្នឹង។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រគេនយោបល់ដល់ព្រះគុណម្ចាស់ជាអង្គធម្មកថិកដែលតែងនិមន្តសម្ដែងព្រះធម្មទេសនា និងជូនយោបល់ដល់លោកតាអាចារ្យ បន្តបញ្ចូលការទេសនា និងអប់រំប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុសិស្សឱ្យចៀសផុតអំពីអំពើមិនត្រឹមត្រូវក្នុងសង្គម ពាក់ព័ន្ធនឹងអំពើហិង្សា គ្រឿងញៀន និងល្បែងស៊ីសងជាដើម ។
ទេយ្យទានដែលត្រូវប្រគេនទាំង៨វត្ត នាពេលនេះរួមមាន ដោយក្នុងមួយវត្តៗទទួលបាន ទៀនវស្សា ១គូរ, ប្រេងម៉ាស៊ូត ៦០លីត្រ, ប្រេងឆា ១០លីត្រ, អង្ករ ១០០គីឡូក្រាម, ត្រីខ ៥យួរ, មីកព្ចាប់ ៥កេះ, មើមខ្ទឹមសរ ៥គីឡូ, ស្ករសរ ៥គីឡូ, ទឹកបរិសុទ្ធ ៥កេះ , ទឹកក្រូចកូកាកូឡា ៥កេះ, បច្ច័យសម្រាប់វត្ត ១.០០០.០០០រៀល , ព្រះសង្ឃទូទាំងឃុំ ៤១អង្គ ក្នុង១អង្គ ៥០.០០០រៀល សាដក់១ , អាចារ្យ តាជី យាយជី ទាំង៨វត្ត ក្នុងម្នាក់ៗ ២០.០០០រៀល ៕