**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

អភិបាលខេត្តកំពង់ចាម៖ ការរៀបចំសង្ក្រាន្តកំពង់ចាមនិយាយដោយឡែក និងនិយាយជារួមសម្រាប់ការរៀបចំសង្ក្រាន្តទូទាំងប្រទេស គឺមានបង្កប់អត្ថន័យទាំងបច្ចេកទេស និងនយោបាយ

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រារព្ធពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ យ៉ាងអធិកអធម នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណ មុខសាលាខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមស្រុក នៅឆ្នាំនេះ គឺបានផ្សារភ្ជាប់នូវមនោសញ្ចេតនារឭកនឹកដល់គុណូបការៈចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជនជួរមុខ ដែលបានលះបង់
សេចក្តីសុខផ្ទាល់ខ្លួន បូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជារបាំងការពារបូរណភាពទឹកដី ការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជន។

លោកអភិបាលរងខេត្ត បន្តថា អម្បាញ់ម៉ិញនេះ ក្នុងការចាប់ផ្ដើមក្បួនដង្ហែរបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម យើងបានឮការប្រគុំបទចម្រៀង “គន់មើលទៅមេឃ ហើយនៅចំពោះមុខយើងនៅវេទិកានេះ ក៏មាន ផ្ទាំងបដាចរិករូបភាព និងអត្ថន័យខ្លឹមសាររឭក ដឹងគុណចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជន នៅតាមបណ្តាស្តង់តាំងពិព័រណ៍ក៏មានតាំងបដាដែលមានខ្លឹមសារដូចគ្នា ហើយវាជាសារយ៉ាងច្បាស់លាស់ថា ពួកយើងអាចមានសេក្តីសុខសប្បាយនៅខាងក្រោយនេះក៏ដោយសារវីរភាពរបស់ថ្នាក់ដឹកនាំ និងយុទ្ធជនជួរមុខ។ ហើយវាក៏បញ្ជាក់ថា សន្តិភាព មិនមែនកើតឡើងដោយឯកឯងនោះទេ ហើយវាក៏មិនមែនជារបស់ដែលមិនចេះបាត់បង់នោះដែរ។ ផ្ទុយមកវិញសន្តិភាព គឺជារបស់ដែលយើងត្រូវរួមគ្នាថែរក្សា រួមគ្នាការពារ ហើយពាក្យ អរគុណសន្តិភាព ត្រូវតែនាំគ្នាលើកកម្ពស់ជាប់ជាប្រចាំ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ផងដែរថា បើទោះបីស្ថានការនៅតាមព្រំដែនកម្ពុជា-ថៃ នៅមានភាពផុយស្រួយ ប៉ុន្តែដោយមានការអនុញ្ញាតពី សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ខេត្តកំពង់ចាមបានសម្រេចរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមបណ្តាស្រុក ក្នុងន័យថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើងផង និងដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្តថា លើសពីនេះ ការរៀបចំសង្ក្រាន្តកំពង់ចាមនិយាយដោយឡែក និងនិយាយជារួមសម្រាប់ការរៀបចំសង្ក្រាន្តទូទាំងប្រទេស គឺមានបង្កប់អត្ថន័យទាំងបច្ចេកទេស និងនយោបាយ៖

ទី១៖ អត្ថន័យជាបច្ចេកទេស គឺជាការជំរុញចលនាប្រជាជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចេញមកទស្សនាលេងកម្សាន្តព្រឹត្តិការណ៍សង្ក្រាន្ត ដែលនឹងបង្កើតឲ្យមានលំហូរចំណូលចំណាយថវិកា គាំទ្រដល់ការជំរុញចរន្តសេដ្ឋកិច្ចរបស់ខេត្ត និងប្រទេសជាតិទាំងមូល ឲ្យរស់រវើក និងសកម្ម។

ទី២៖ អត្ថន័យជានយោបាយ គឺចង់បង្ហាញទៅដល់ពិភពលោកថា កម្ពុជាទាំងថ្នាក់ដឹកនាំ និងប្រជាជន គឺជាអ្នកស្រឡាញ់សន្តិភាព ! យើងខិតខំបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលវាពិតជាផ្ទុយទៅនឹងការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជាថា ជាអ្នកបង្កសង្គ្រាមមុន។ ចំណុចទីពីរនេះទៀតសោត ក៏ចង់បង្ហាញផងដែរថា កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវមោះមុតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរឹងមាំជានិច្ច មិនអាចធ្លាក់ខ្សោយដូចដែលភាគីកងទ័ពថៃចង់បានឡើយ ពោលគឺ កងទ័ពកម្ពុជានៅតែរឹងមាំ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ សាមគ្គីភាពជាតិខ្មែរ នៅតែរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង