**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

សួនសិល្បៈក្រុងបាត់ដំបង ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកស្បៃរូបសំណាកសិល្បករ និងកវីនិពន្ធ នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបងដាក់ឱ្យដំណើរការជាបណ្តោះអាសន្នដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦ ព្រមទាំងផ្ដល់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត និងបានស្គាល់ពីសិល្បករ និងកវីនិពន្ធជំនាន់មុនដែលមានដើមកំណើតនៅខេត្តបាត់ដំបង។

សូមជម្រាបថា បាត់ដំបងគឺជាខេត្តដ៏ចំណាស់ប្រមូលផ្ដុំទៅដោយសិល្បៈវប្បធម៌ដ៏សំបូរបែប ដូច្នេះដើម្បីចូលរួមលើកកម្ពស់ដល់កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនឡើង រដ្ឋបាលខេត្តបាត់ដំបងក្រោមគំនិតផ្តួចផ្តើមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំស្ថាបនាសួនសិល្បៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងលិច រ៉បតាមបណ្ដោយផ្លូវលេខ១ ចាប់ពីគល់ស្ពានថ្មសម្តេចក្រឡាហោម ស ខេង ដល់ស្ពានសោហឺ ឬស្ពានថ្មថ្មី នៃក្រុងបាត់ដំបង។

ការអភិវឌ្ឍន៍សួនសិល្បៈនេះ នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាព ក៏ដូចជាភាពទាក់ទាញ ជាមួយនឹងបរិបទនៃដងស្ទឹងសង្កែ ដែលជាដងស្ទឹងមានកេរិ៍្តឈ្មោះបោះសំឡេងល្បីល្បាញនៅក្នុងទឹកដីនៃខេត្តបាត់ដំបង។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតសួនសិល្បៈ គឺដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ខេត្ត និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកទស្សនាតាមបណ្តាទីតាំងទេសចរណ៍សំខាន់ៗក្នុងខេត្ត ក្នុងនោះក៏មានការបង្ហាញសិល្ប: វប្បធម៌ដ៏សំបូរបែបរបស់ខេត្តបាត់ដំបង។រូបសំណាកអតីតសិល្បករ សិល្បការិនី កវីនិពន្ធ អ្នកចម្រៀងជំនាន់ដើម ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានដើមកំណើតនៅខេត្តបាត់ដំបងត្រូវបានដាក់តាំងបង្ហាញនៅក្នុងបរិវេណសួនសិល្បៈនេះ ក្នុងនោះក៏រូបសំណាក អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មួយដែរ បើទោះបីជាលោកមិនមានដើមកំណើតនៅខេត្តបាត់ដំបងក្តី ប៉ុន្តែលោកបានច្រៀងបទចម្រៀងពីខេត្តបាត់ដំបងជាច្រើនដែលបានរួមចំណែកបង្កើតភាពល្បីល្បាញរបស់ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង