សម្ដេចធិបតី៖ រដ្ឋខាតចំនួន៥០លានដុល្លារក្នុងមួយខែ ដោយសារតែការបញ្ចុះពន្ធអាករ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សព្វថ្ងៃនេះរដ្ឋបានខាតបង់ចំនួន៥០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែការបញ្ចុះពន្ធអាករ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបន្តថា រយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលនូវវិញ្ញាសាស្មុគស្មាញ និងធំៗច្រើន ដូចជាបញ្ហាកូវីដ-១៩ បញ្ហាសង្គ្រាមអ៊ុយក្រែន ពន្ធបដិការ សង្គ្រាមឈ្លានពានរបស់ថៃ និងវិបត្តិថាមពល នាពេលបច្ចុប្បន្ន តែទោះវិញ្ញាសាលំបាក មិនប្រាកដប្រជាយ៉ាងណា តែកម្ពុជានៅអាចមានភាពម្ចាស់ការជម្នះឧបសគ្គដើរទៅមុខបានជានិច្ច៕

