**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

វៀតណាមលើកសរសើរពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបង ជាពិសេសអង្ករ និងផលិតផលជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ

បាត់ដំបង៖ គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ទ្រុងគៀន ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសនៃក្រសួងការបរទេសវៀតណាម និងឯកឧត្តម ត្រឹន ទួនអាញ់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត។ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។

ប្រតិភូវៀតណាម បានលើកឡើងថា ទំនាក់ទំនងវៀតណាម និងកម្ពុជាគឺជាទ្រព្យសម្បត្តិដ៏មហិមាសម្រាប់ប្រទេសទាំងពីរ ហើយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសមានតួនាទីក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា។

ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តមួយចំនួននៃប្រទេសវៀតណាម ប៉ុន្តែបច្ចុប្បន្នវៀតណាមបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី ដូច្នេះរដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរួចជាស្រេចក្នុងការចងសម្ព័ន្ធមេត្រីភាពឡើងវិញជាមួយភាគីវៀតណាម។

ជាការឆ្លើយតបភាគីវៀតណាមបានឯកភាពនិងជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយបណ្ដាខេត្តនៃប្រទេសវៀតណាម ដែលការចងសម្ព័ន្ធមេត្រីភាពនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

បន្ថែមពីនេះ ភាគីវៀតណាមបានលើកសរសើរពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងជាពិសេសអង្ករបាត់ដំបង និងផលិតផលជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ភាគីវៀតណាមបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបងដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងបង្កលក្ខណៈងាយស្រួលជូនចំពោះជនជាតិវៀតណាម។

ភាគីវៀតណាមបានលើកឡើងពីការយកសំណាកដីនៅខេត្តបាត់ដំបងទៅពិសោធន៍វិភាគគុណភាពនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមដើម្បីពិនិត្យលទ្ធភាពរកមើលដំណាំដែលមានសក្ដានុពលអាចដាំដុះនៅខេត្តបាត់ដំបងដើម្បីជំរុញការវិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង