**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្ដម ស សុខា អញ្ជើញសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋ ៥០០គ្រួសារ ក្នុងក្រុងបាត់ដំបង

ភ្នំពេញ៖ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយភរិយា និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពចំនួន៥០០គ្រួសារ នៅក្នុងក្រុងបាត់ដំបង។

ក្នុងឳកាសនោះ ឯកឧត្ដម ស សុខា បានលើកឡើងថា អំណោយដែលបានប្រគល់ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ នាឱកាសនេះ ទោះបីតិចតួចក្តី ប៉ុន្តែគឺជាការរួមចំណែកសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ដែលជាបញ្ហាប្រឈម របស់ពិភពលោក ក៏ដូចជាកម្ពុជាយើង។

ឯកឧត្ដមបន្តថា ដោយសារតែជំងឺកូវីដ-១៩ បានធ្វើឲ្យពិភពលោក ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់រាប់លាននាក់ និងសេដ្ឋកិច្ចសង្គមធ្លាក់ចុះ ប៉ុន្តែយើងក៏អាចនិយាយបានថា ជាភ័ព្វសំណាងខ្ពស់មួយសម្រាប់ប្រជាជនកម្ពុជា ដែលយើងមានរាជរដ្ឋាភិបាល ប្រកបដោយភាពឈា្លសវៃ និងប៉ិនប្រសប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញជាបន្ទាន់នូវវិធានការប្រកបដោយប្រសិទ្ធភាព មានជាអាទិ៍ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បានយល់ដឹងអំពីហានិភ័យ និងវិធីបង្ការការឆ្លងរាលដាលជំងឺនេះ ពិសេសវិធានការ ៣កុំ ៣ការពារ ភាពម្ចាស់ការខ្ពស់ និងប្រកបដោយការបត់បែនរហ័សក្នុងការស្រាវជ្រាវរកអ្នកជំងឺ ការព្យាបាល និងការដាក់ឱ្យនៅដោយឡែក សម្រាប់អ្នកពាក់ព័ន្ធ ការខិតខំស្វះស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ទាំងការបញ្ជាទិញ និងការស្នើសុំ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំង និងវិធានការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ ជាដើម ។

ឯកឧត្ដមបន្ថែមថា បើទោះបីស្ថានភាពកូវីដ-១៩ បច្ចុប្បន្នមានការធូរស្រាលជាងមុនក្តី ប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយទេ ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងថែទាំសុខភាពឲ្យបានជាប្រចាំ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ អោយបានគ្រប់ដូស ទៅតាមដំណាក់កាល ដែលរាជរដ្ឋាភិបាល ផ្តល់ជូន៕

អត្ថបទដែលជាប់ទាក់ទង