**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

បណ្ឌិត គិន ភា៖ «សារព័ត៌មានរត់តាមព្រឹត្តិការណ៍, សាធារណជនភ្លើងចម្បើង, មន្ត្រីឱកាសនិយម»

ក្នុងសង្គមយើងបច្ចុប្បន្ន ពិតជាមិនមានសារព័ត៌មានបែបស៊ើបអង្កេតនោះទេ។ សារព័ត៌មានភាគច្រើនគ្រាន់តែសរសេររៀបរាប់សាច់រឿង ឬរត់តាមព្រឹត្តិការណ៍សើៗតែប៉ុណ្ណោះ ពោលគឺពុំទាន់មានស្ថាប័នណាដែលតាមដានសាច់រឿងឱ្យដល់ឫសគល់ ឬតាមដានដំណើរការយុត្តិធម៌រហូតដល់ទីបញ្ចប់នៃសំណុំរឿងនោះឡើយ។ ចំណែកឯសាធារណជនវិញ ក៏ហាក់មានចរិតឆាប់ឆេះ តែឆាប់រលត់ដូចភ្លើងចម្បើង ឈូឆរបានតែមួយឆាវ រំលងបានតែពីរបីសប្តាហ៍ ឬយ៉ាងយូរមួយខែ អ្វីៗក៏រសាត់បាត់តាមខ្យល់អស់។

តួយ៉ាង ដូចជាករណីឧកញ៉ាដីខ្យល់ ផ្ទះខ្យល់នៅខេត្តកំពត និងរាជធានីភ្នំពេញ, ករណីហ៊ុនខ្យល់, ករណីចាក់ដីចូលទន្លេនៅស្រីសន្ធរ, ករណីដីឡូត៍នៅភ្នំតាម៉ៅ, ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់។ល។… តើចំណាត់ការចុងក្រោយទៅជាយ៉ាងណា? តើការកាត់ទោសបានអនុវត្តដោយតម្លាភាពដែរឬទេ? តើជនល្មើសបានទទួលទោសនិងជាប់ពន្ធនាគារពិតប្រាកដឬទេ? តើសំណងខូចខាតបានទៅដល់ដៃជនរងគ្រោះពេញលេញនិងពិតប្រាកដដែរឬទេ? តើនរណាដឹង? ភាពស្រពេចស្រពិលនិងការឆាប់ភ្លេចរបស់សង្គមបែបនេះហើយ ដែលជួយសម្រួលផ្លូវឱ្យមនុស្សខូចនៅតែខូច, អ្នកបោកប្រាស់នៅតែបោកប្រាស់, អ្នករងគ្រោះនៅតែរងគ្រោះ។ ជាលទ្ធផល សង្គមជាតិទាំងមូលត្រូវវិលវល់ក្នុងដានប្រវត្តិសាស្ត្រដ៏ជូរចត់ដដែលៗ។

បើ ក្រឡេកមកមើលអាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចមួយចំនួនវិញ តាំងពីសម័យសម្តេចតេជោ រហូតដល់សម័យសម្តេចតេជោធិបតី ទម្លាប់អាក្រក់មួយនៅតែបន្តឫសគល់ គឺទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបស្ទុះស្ទារមានចំណាត់ការ។ ចំណាត់ការទាំងនោះទៀតសោត ប្រៀបដូចជាការអង្គុយពន្លត់ភ្លើង ពោលគឺធ្វើឡើងដើម្បីបង្ក្រាបកម្តៅមតិសាធារណៈបានតែមួយឆាវ រួចក៏ស្ងាត់បាត់ទៅវិញ ឬពេលខ្លះស្ថានភាពក្រោយចំណាត់ការកាន់តែអាក្រក់ជាងមុនទៅទៀត។

មន្ត្រីខ្លះ មាត់ថ្លែងថាគោរពស្រឡាញ់សម្តេចទាំងទ្វេខ្លាំងណាស់ ប៉ុន្តែសកម្មភាពជាក់ស្តែងបែរជាបង្កបញ្ហាស្មុគស្មាញនិងបង្កើតបន្ទុកគ្រប់បែបយ៉ាងដល់ថ្នាក់ដឹកនាំ។ ទីបំផុត ពួកគេប្រមូលផលប្រយោជន៍ដាក់ហោប៉ៅផ្ទាល់ខ្លួន ប៉ុន្តែនៅពេលសាធារណជនផ្ទុះកំហឹង គឺគេបាញ់ឆ្ពោះទៅរកស្ថាប័នរាជរដ្ឋាភិបាល និងបុគ្គលថ្នាក់ដឹកនាំ ជាពិសេសគឺសម្តេចទាំងទ្វេ ដែលជាអ្នករងគ្រោះដោយសារទង្វើអសមត្ថភាព ភាពអាត្មានិយម ឱកាសនិយម និងភាពអសកម្មរបស់មន្ត្រីគ្រាប់ល្ពៅស្ងោទាំងនោះទៅវិញ។

បើអស់លោកពិតជាមានមនសិការស្រឡាញ់ជាតិ និងគោរពស្រឡាញ់សម្តេចទាំងទ្វេ ដូចសម្ដីផ្អែមល្ហែមនិងឥរិយាបថលូនក្រាបដែលអស់លោកបានបង្ហាញមែននោះ សូមមេត្តាធ្វើអំពើល្អចំពោះជាតិនិងប្រជាជនឱ្យបានពិតប្រាកដទៅ។ ការបំពេញតួនាទីដោយភាពស្មោះត្រង់ និងយុត្តិធម៌ នោះទើបជាការសងគុណជាតិនិងសងគុណសម្តេចទាំងទ្វេពិតប្រាកដ៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង