អេស្ប៉ាញបិទដែនអាកាស មិនឱ្យយន្តហោះអាមេរិក ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើអ៉ីរ៉ង់ ហោះចូលបាននោះទេ

ម៉ាឌ្រីដ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អេស្ប៉ាញបានបិទដែនអាកាសមិនឱ្យយន្តហោះអាមេរិក ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើអ៉ីរ៉ង់ ហោះចូលបាននោះទេ ជាជំហានថ្មីមួយលើសពីអ្វីដែលអេស្ប៉ាញធ្លាប់បដិសេធ ចំពោះការស្នើសុំប្រើប្រាស់មូលដ្ឋានយោធារួម។
លោកស្រីប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងទីក្រុងម៉ាឌ្រីដ យ៉ាងដូច្នេះថា «យើង មិន អនុញ្ញាត ឱ្យមានការ ប្រើប្រាស់ មូលដ្ឋាន យោធា ឬ ដែនអាកាស សម្រាប់ សកម្មភាព ទាក់ទង នឹង សង្គ្រាម នៅ អ៉ីរ៉ង់ ឡើយ»។
កាសែតក្នុងស្រុករបស់អេស្ប៉ាញ El Pais បានរាយការណ៍ដំបូងគេថា ការសម្រេចបិទដែនអាកាសរបស់អេស្ប៉ាញ ដែលជាសមាជិកអង្គការណាតូ (NATO) គឺធ្វើឡើងចំពោះយន្តហោះយោធា ដែលចង់ឆ្លងកាត់ទៅកាន់គោលដៅនៅមជ្ឈិមបូព៌ា ប៉ុន្តែមិនរាប់បញ្ចូលស្ថានភាពគ្រាអាសន្នទេ៕

