**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្ត្រីទេសចរណ៍៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ការបោះជំហានមួយកម្រិតទៀតក្នុងការជំរុញយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម»

ក្រចេះ ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅសួនមាត់ទន្លេ ក្រុងក្រចេះ ដោយដាំដើមឈើជាច្រើនដើមតាមដងផ្លូវ និងតំបន់ជុំវិញសួន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈកម្មការអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៨០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ពិធីដាំដើមឈើអនុស្សាវរីយ៍នេះ ត្រូវបានរៀបចំឡើងក្នុងបរិបទអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលមានអត្ថន័យជ្រាលជ្រៅក្នុងការលើកកម្ពស់តម្លៃបរិស្ថាន និងវប្បធម៌ជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការដាំដើមឈើគឺជាសកម្មភាពដ៏មានសារៈសំខាន់ ដែលជានិមិត្តរូបនៃ «ការរីកលូតលាស់ និងសេចក្ដីសង្ឃឹម» ស្របតាមទិសស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។

ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា សកម្មភាពនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា ដោយបម្លែងសកម្មភាពដាំដើមឈើឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកបដោយភាពទាក់ទាញ និងជួយលើកកម្ពស់សោភណភាពតាមដងផ្លូវ និងតំបន់សាធារណៈនានា នៅក្នុងខេត្តក្រចេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍទេសចរណ៍បៃតង គឺជានិន្នាការសមស្របនឹងស្ថានភាពបច្ចុប្បន្ន ដែលត្រូវធានាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការអភិរក្សបរិស្ថាន ដើម្បីរក្សានិរន្តភាពសម្រាប់អនាគត ដោយក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» ដើម្បីជំរុញឱ្យការដាំដើមឈើក្លាយជាសកម្មភាពសំខាន់មួយក្នុងវិស័យទេសចរណ៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្ពស់ចំពោះរដ្ឋបាលខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋដែលបានរួមចំណែកក្នុងសកម្មភាពបរិស្ថានដ៏មានអត្ថន័យនេះផងដែរ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមជំរុញអនុវត្ត ឱ្យបានម៉ឺតម៉ាត់នូវអនុសាសន៍ចំនួន៨ចំណុចដែលបានដាក់ចេញក្នុងពិធីបើកព្រឹត្តការណ៍បុណ្យទន្លេលើកទី១០ ព្រមទាំងយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» និងអនុវត្តសកម្មភាពបៃតងផ្សេងៗដើម្បីរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងមាននិរន្តភាព។

សូមបញ្ជាក់ផងដែរថា សកម្មភាពដាំដើមឈើនេះ មិនត្រឹមតែជាការអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកសំខាន់ក្នុងការជំរុញការយល់ដឹងពីសារៈសំខាន់នៃដើមឈើ និងភាពមិនអាចបំបែកបានរវាងធម្មជាតិ និងទេសចរណ៍ ការជំរុញទេសចរណ៍ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង