ក្រសួងបរិស្ថាន សហការជាមួយ UNDP រៀបចំកិច្ចប្រជុំពិភាក្សាលើលទ្ធផលសិក្សា តាមវិធានវាយតម្លៃការប្រើប្រាស់ដី ការប្រែប្រួលដី និងព្រៃឈើ
ភ្នំពេញ៖ លេខាធិការដ្ឋានរេដបូកនៃក្រសួងបរិស្ថាន សហការជាមួយ UNDP រៀបចំកិច្ចប្រជុំពិភាក្សាលើលទ្ធផលសិក្សាតាមវិធានវាយតម្លៃការប្រើប្រាស់ដី ការប្រែប្រួលដី និងព្រៃឈើ (LULUCF) ហៅថា PLANT ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្ដីពីការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររេដបូកកម្ពុជា នាថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
គួរបញ្ជាក់ផងដែរថា PLANT ជាឧបករណ៍សម្រាប់វាយតម្លៃការកាត់បន្ថយការបំភាយពីការការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+)។
ក្នុងកិច្ចពិភាក្សារនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អង្គការដៃគូ អ្នកពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេសជាច្រើនរូបទៀតផងដែរ៕