**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ

ឯកឧត្តម សុខ សុភ័ក្រ្ត អនុញ្ញាតឱ្យលោក WADA Yuhei ចូលជួបសម្តែងការគួរសមនិងជំរាបលា ក្នុងឱកាសបញ្ចប់អាណត្តិ បេសកកម្មនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក WADA Yuhei អតីតប្រធានតំណាងគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ វាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការចូលរួមចំណែករបស់ AMEICC ក្នុងសមាហរណកម្មអាស៊ាន និងបានកោតសរសើរលោក WADA Yuhei ដែលកន្លងមកបានជួយសម្របសម្រួល និងជំរុញរាល់កិច្ចសហប្រតិបត្តិការនានាក្រោមគម្រោងរបស់ AMEICC ដល់កម្ពុជា និងសមាជិកដទៃទៀតឱ្យទទួលបានការឧបត្ថម្ភគាំទ្រទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេស ពីប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍និងអបអរលោក FUJIOKA Ryosuke ដែលទទួលបានការតែងតាំងមកបំពេញតួនាទីជំនួសលោក WADA Yuhei និងបានគូសបញ្ជក់ពីការបន្តគាំទ្រនិងចូលរួមយ៉ាងសកម្ម ព្រមទាំងផ្តល់រាល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ AMEICC។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការ ស្នើឱ្យ AMEICC បង្កើតគម្រោងជំនួយបច្ចេកទេសជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងអាស៊ានលើវិស័យថាមពលស្អាត និងឌីជីថល។

ជាការឆ្លើយតប លោក WADA Yuhei អតីតប្រធាន AMEICC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ចំពោះការគាំទ្រនិងកិច្ចសហការដ៏ល្អរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិង AMEICC។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក FUJIOKA Ryosuke ប្រធានតំណាងថ្មី បានជម្រាបឯកឧត្តមរដ្ឋលេខាធិការ ពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តនិងជំរុញគំនិតផ្តួចផ្តើមនានា ក្រោមយន្តការ AMEICC ជាពិសេសការប្រើប្រាស់ថាមពលស្អាត (Clean Energy) ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងដោះស្រាយបញ្ហារបស់ប្រទេសក្នុងអាស៊ាននិងក្នុងតំបន់ទន្លេមេគង្គ។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមានការត្រួតពិនិត្យនិងកែសម្រួលនូវគម្រោងមួយចំនួនក្រោមយន្តការនៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន (AMEICC) ដើម្បីឆ្លើយតបនិងស្ថានភាពនិងការវិវត្តជាក់ស្ដែង ជាពិសេសការជួយគាំទ្រសហគ្រាសមីក្រូ តូច និងមធ្យម ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេសនិងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីជំនាញរបស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាដើម ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិក្របខ័ណ្ឌតំបន់ឱ្យកាប់តែស៊ីជម្រៅ ជាពិសេសការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងនានាក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង