រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការ UNESCO
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួបជាមួយប្រតិភូអង្គការ UNESCO ដឹកនាំដោយ លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកកម្ពុជា។
ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាការងារគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប (Tonle Sap Biosphere Reserve) រួមទាំងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះនិងការបង្កើតមុខរបរចិញ្ចឹមជីវិត៕