**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ កំពុងទទួលបានការគាំពារពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ របស់រាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា

ក្រចេះ៖ មន្រ្តីរាជការជាង ១ម៉ឺននាក់ ក្នុងរដ្ឋបាលខេត្តក្រចេះ បាននឹងកំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងនោះក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ដែលជាស្រ្ដី មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការគាំពារខាងលើនេះទេ រាជរដ្ឋាភិបាលក៏បានផ្ដល់ជូនបន្ថែមនូវប្រាក់ឧបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាល ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល ប.ស.ស. ជាសេនាធិការ បើកផ្ដល់ជូន។

នេះជាប្រសាសន៍ថ្លែងឡើងនាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. អញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ហេង សុថា អភិបាលរង តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តក្រចេះ សរុបប្រមាណជា ១៧៥នាក់។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និងកុមារអាយុក្រោម ២ឆ្នាំ ដែលធានាបានថាសមាជិក ប.ស.ស. ទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះ ប្រកបដោយតម្លាភាព ឆាប់រហ័ស និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត បានបន្ដថា គោលនយោបាយផ្ដល់ប្រាក់ឧបត្ថម្ភនេះ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងអភិវឌ្ឍមូលធនមនុស្សដោយផ្ដើមចេញពីការគិតគូរលើអាហារូបត្ថម្ភសម្រាប់ស្រ្ដីមានផ្ទៃពោះ និងកុមារ ដែលចែកជា ៣ដំណាក់កាលរួមមាន៖ មុនពេលសម្រាល ពេលសម្រាលកូន ក្រោយសម្រាលកូនពេលមកទទួលសេវាពិនិត្យសុខភាព និងពេលយកកូនទៅទទួលថ្នាំបង្ការសុខភាពរហូតដល់អាយុ ២ឆ្នាំ។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ហេង សុថា អភិបាលរង តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានស្នើឱ្យមន្ត្រីរាជការទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មានដ៏មានសារៈសំខាន់នេះបន្តទៅកាន់សមាជិកគ្រួសារ និងមូលដ្ឋាន ដើម្បីធានាថាគ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវនាំអ្នកក្នុងបន្ទុក (ប្តី ប្រពន្ធ ឬកូន) អាចយកពួកគាត់មកចុះបញ្ជីដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យដៃគូ ប.ស.ស.៕

អត្ថបទដែលជាប់ទាក់ទង