**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្ដម វង្សី វិស្សុត៖ វិស័យឯកជននៅតែជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេលវែង

កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅតែមានជំនឿថា វិស័យឯកជននៅតែជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេលវែង ព្រោះថាវិស័យឯកជនគឺជាអ្នកដើរតួនាទីបង្កើតទ្រព្យ ការងារ និងតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុតលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្ររដូវកាលទី១ នៃ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ (InnoLab Kampong Thom)» រួមជាមួយ នឹងការប្រគល់ជ័យលាភីសហគ្រិនឆ្នើម បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះ បណ្តាលនិងការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងរយៈពេល ១០ខែរួចមកកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា វត្តមានចូលរួមសារជាថ្មីម្តងទៀតរបស់រូបលោកនាពេលនេះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចូលរួមលើកតម្កើងសហគ្រិនភាព តាមរយៈការបណ្តុះបណ្តាលនិងបំពាក់ជំនាញ, ចំណេះ, ការច្នៃប្រឌិត, នវានុវត្តន៍ និងបច្ចេកវិទ្យាស្រាសៗ និងល្មមៗ ដល់អាជីវករ ពាណិជ្ជករ និងអ្នកផលិត ព្រមទាំងអ្នករកស៊ីក្នុងកម្រិតគ្រួសារ ក្នុងខេត្តកំពង់ធំឱ្យកាន់តែរឹងមាំឡើង និងមានឱកាសរីកចម្រើនក្លាយជាសហគ្រិនធំៗ ក៏ដូចជាដើម្បីលើកទឹកចិត្តដល់សហគ្រិនឱ្យចេះចាត់យកជំនាញ ចំណេះ និងបំណិន ដែលទទួលបានពីគម្រោងយកទៅធ្វើជាសកម្មភាពនិងការពង្រីកក្នុងអាជីវកម្ម ធុរកិច្ច និង វិនិយោគរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដើម្បីបង្កើន និងបង្កើតការងារ ប្រាក់ចំណូល តម្លៃបន្ថែម និងផលិតភាព ព្រមទាំងពង្រឹងសហគមន៍អាជីវកម្ម និងធុរកិច្ច (Business community) ក្នុងខេត្តកំពង់ធំឱ្យកាន់តែរីកធំធាត់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា រូបលោកនៅតែមានជំនឿថា វិស័យឯកជននៅតែជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេលវែង ព្រោះថាវិស័យឯកជនគឺជាអ្នកដើរតួនាទីបង្កើតទ្រព្យ ការងារ និងតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចជាតិ ដោយមានសហគ្រិនជាអ្នកដឹកមុខ ឬជាក្បាលម៉ាស៊ីន ដែលអាច ហៅបានថា ជាមេទ័ពក្នុងវិស័យឯកជន។ ដូច្នេះយើងចាំបាច់ត្រូវពង្រឹងនិងអភិវឌ្ឍសហគ្រិនភាពនេះដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូលជូនដល់កម្លាំងពលកម្មសកម្មកម្ពុជាប្រមាណ ៩,៥លាននាក់ ក្រៅពីកម្លាំងពលកម្ម ក្នុងវិស័យ សាធារណៈ ដែលជាមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធដែលមានប្រមាណ ០,៥លាននាក់ នៅពេល បច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថាដោយឈរលើទស្សនវិជ្ជានេះ ទើបបានជាក្នុងពេលរូបលោកបំពេញការងារកន្លងមក រូបលោកបានជំរុញឱ្យមានការកសាងនូវស្ថាប័នជាច្រើន ក្នុងនោះជាពិសេសមានស្ថាប័នពីរ គឺសហគ្រិន ខ្មែរ (KE) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងគោលដៅបង្កើនសមត្ថភាពសហគ្រិននិយោជក បង្កើនសមត្ថភាពពលករ និងកម្មករនិយោជិតរបស់កម្ពុជា ដោយម្ខាងឱ្យមានជំនាញអាចរកប្រាក់ចំណូលខ្ពស់បាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងម្ខាងទៀត ជំនាញនេះធ្វើឱ្យមានផលិតភាពការងារ សំដៅរួមចំណែកបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា អនាគតរបស់ប្រទេសយើងទៅថ្ងៃមុន គឺមានតែពឹងផ្អែកលើផលិតភាពនេះឯង ព្រោះផលិតភាពគឺជាកត្តាកំណត់នៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែងដោយសារប្រភពទ្រទ្រង់កំណើន (Factor of Growth) ២ ទៀត គឺកត្តាពលកម្ម (Labor Participation) និងកត្តាការវិនិយោគទុន (Capital Accumulation) ដែលធ្លាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ មានលំហកាន់តែតូចទៅៗ។ ដូច្នេះ យើងចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាពឱ្យរស់រវើក ទាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជា ក្នុងខេត្តកំពង់ធំរបស់យើង ដើម្បីធ្វើឱ្យសហគ្រិនរឹងមាំ និងមានឱកាសចូលរួមចំណែកជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកលូតលាស់ និងម្យ៉ាងទៀត ទាល់តែប្រជាជន ពិសេសអ្នករកស៊ី ដែលជា សហគ្រិនជាក្បាលម៉ាស៊ីននេះឯងរឹងមាំ និងអាចរកស៊ីមានបាន ទើបប្រទេសជាតិយើងអាចរឹងមាំនិងមានបានដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានគូសបញ្ជាក់ថាកិច្ចការនេះ ក៏ជាជ្រុងមួយនៃការពង្រឹងភាពជាម្ចាស់ របស់ កម្ពុជា ដែលធ្វើឱ្យប្រទេសយើងទៅថ្ងៃក្រោយ អាចជាប្រទេសដែលអាចពឹងខ្លួនឯងបាន គឺធ្វើឱ្យប្រជាជនយើងពូកែ, ឆ្លាត, ចេះដឹង, ចេះរកស៊ី, ចេះផលិត, ចេះបង្កើតទ្រព្យ និងបង្កើតតម្លៃបន្ថែម ហើយរកស៊ីដោយគោរពច្បាប់ និងស្ដង់ដាសង្គមនិងបរិស្ថាននានា។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះ KE,  SDF, ឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) និងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំង ភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ការគាំទ្រដល់ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ» ដើម្បីរួមចំណែកឈានទៅសម្រេចចក្ខុវិស័យក្នុងការ ប្រែក្លាយ «ខេត្តកំពង់ធំ ឱ្យទៅជាប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍ដ៏រស់រវើកមួយ»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានលើកទឹកចិត្តដល់គម្រោងឱ្យបញ្ចូលនូវជំនាញទន់ (Soft skill) បន្ថែមទៀត ដោយរួមទាំងគំនិតនវានុវត្តន៍ក្នុង អាជីវកម្មគួបផ្សំនឹងបច្ចេកវិទ្យាស្រាលៗនិងល្មមៗ ដែលងាយទទួលយកបានដោយសហគ្រិន, ម៉ូដែលធុរកិច្ច (Business Model) និងថ្នាលបណ្ដុះសហគ្រិនភាព ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងនវានុវត្តន៍ឱ្យបានកាន់តែច្រើន និងដើម្បីបង្កើតជាសហគមន៍ធុរកិច្ច (Business community) មួយ ដែលជាប្រព័ន្ធអេកូឡូស៊ី កាន់តែពេញលេញ និងធន់ ឱ្យស្ដែងចេញជាសកម្មភាពអាជីវកម្ម សកម្មភាព ធុរកិច្ច និងសកម្មភាពវិនិយោគ នៅក្នុងមូលដ្ឋាន ដើម្បីឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត «លែងឱ្យខេត្តកំពង់ធំជាកន្លែងដែលទៅហួសមកហួស ទាំងការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងគម្រោងអភិវឌ្ឍ»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់សហគ្រិនទាំងអស់ក្នុងខេត្តកំពង់ធំ ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងត្រូវចេះមើលឱកាស ចេះស្គាល់ឱកាស និងចេះប្រើឱកាសនិងសក្តានុពលរបស់ខេត្តកំពង់ធំក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ពិសេសស្រូវ ស្វាយចន្ទី ដំឡូងមី និងការចិញ្ចឹមសត្វនិងត្រី ដើម្បីបង្កើតមុខរបរនិងវិនិយោគលើអ្វីដែលអាចរីកទៅមុខបាន និងម្ខាងពាក់ព័ន្ធ ទៅនឹងអ្វីដែលជាទំនាក់ទំនង Spill Over Effect នៃ Business ឬការវិនិយោគ ផ្សេងៗរបស់អ្នកមកពីខាងក្រៅ ទាំងបរទេសក្តី និងក្នុងស្រុកក្តី ពិសេសគម្រោងវិនិយោគធំៗទាំងសាធារណៈ និងឯកជន ដូចជាគម្រោងចិញ្ចឹមស្វា, គម្រោងចិញ្ចឹមគជ់ខ្យង់, គម្រោងអភិវឌ្ឍសួនឧស្សាហកម្ម ស្វាយចន្ទី, គម្រោងតំបន់សេដ្ឋកិច្ចពិសេស និង គម្រោងអភិវឌ្ឍវិស័យទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញភ្ជាប់ទៅ ក្រុងស្ទឹងសែនជាដើម និងម្ខាងទៀត ដើម្បីពង្រីកអ្វីដែលជាមូលដ្ឋានរបស់ខ្លួន ដែលគេហៅ Backward Linkage និង SME Clustering។

ចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំថា រដ្ឋបាលខេត្តកំពង់ធំ និងសមត្ថកិច្ចពាក់ព័ន្ធ មានភារកិច្ចផង និងកាតព្វកិច្ចផង ក្នុងការផ្តល់ការគាំទ្រដល់អ្នករកស៊ី និងអ្នកធ្វើអាជីវកម្មនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាជាមួយនឹងក្រុមការងារ ក្នុងការបង្កើតបានជាប្រព័ន្ធមួយប្រកបដោយសហថាមពល ដើម្បីរុញសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យរីកចម្រើនខ្លាំងក្លានិងអាចក្លាយជាចន្ទល់សេដ្ឋកិច្ចរបស់ប្រទេសតែម្តង ក្នុងរយៈពេល ពី១០ ទៅ ២០ឆ្នាំទៀត ដែលនេះហើយ គឺជាវឌ្ឍនភាព និងវិបុលភាពនៃខេត្តកំពង់ធំរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង