**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រសួងហិរញ្ញវត្ថុអាមេរិក សម្រេចដកទណ្ឌកម្មបណ្តោះអាសន្ន ចេញពីប្រេងអ៉ីរ៉ង់ដែលស្ថិតក្នុងកប៉ាល់នៅលើផ្ទៃសមុទ្រ

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែមីនា ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដកទណ្ឌកម្មជាបណ្តោះអាសន្ន ចេញពីប្រេងអ៉ីរ៉ង់ដែលស្ថិតក្នុងកប៉ាល់នៅលើផ្ទៃសមុទ្ររួចស្រាប់ ស្របពេលទីក្រុងវ៉ាស៉ីនតោន បន្តព្យាយាមបន្ធូរបន្ថយវិបត្តិប្រេង កើតចេញពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលខ្លួនជាអ្នកបង្កឡើងរួមជាមួយអ៉ីស្រាអែល។

ក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថា ការផ្តល់ភ្លើងបៃតងនេះ អនុញ្ញាតចំពោះការដឹកជញ្ជូននិងការលក់ប្រេងឆៅ ក៏ដូចជាផលិតផលប្រេងដទៃទៀតរបស់អ៉ីរ៉ង់ ដែលត្រូវបានដាក់ទៅលើកប៉ាល់ មុនថ្ងៃទី២០ ខែមីនា ហើយវានឹងមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីអាមេរិកបានសម្រេចលុបចោលទណ្ឌកម្មជាបណ្តោះអាសន្នស្រដៀងគ្នា ចេញពីប្រេងរុស្ស៉ីដែលជាប់គាំងនៅសមុទ្រ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយដូច្នេះថា «តាមរយៈការបញ្ចេញប្រេងផ្គត់ផ្គង់មានស្រាប់នេះទៅកាន់ពិភពលោក សហរដ្ឋអាមេរិក នឹងបើកឱ្យប្រេងប្រហែល១៤០លានបារ៉ែលយ៉ាងឆាប់រហ័ស ចូលទៅក្នុងទីផ្សារសកល ដើម្បីពង្រីកបរិមាណថាមពលរបស់ពិភពលោកថែមទៀត ហើយជួយសម្រាលសម្ពាធបណ្តោះអាសន្ន លើការផ្គត់ផ្គង់ដែលបង្កឡើងដោយអ៉ីរ៉ង់»។

យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្របាននិយាយថា ខ្លួនមិនមានប្រេងឆៅលើស ដើម្បីផ្តល់ឱ្យទីផ្សារអន្តរជាតិឡើយ។

អ្នកនាំពាក្យក្រសួងប្រេងអ៉ីរ៉ង់ លោក Saman Ghoddoosi បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «បច្ចុប្បន្ន អ៉ីរ៉ង់គ្មានប្រេងឆៅលើសនៅសល់ ដែលនៅលើផ្ទៃសមុទ្រ ឬសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិនោះទេ ហើយសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក គឺដើម្បីតែផ្តល់ក្តីសង្ឃឹមដល់អ្នកទិញប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់ ដែលជាច្រកផ្លូវទឹក ប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ បូករួមជាមួយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅពាសពេញតំបន់មជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃប្រេងឆៅហក់ឡើងយ៉ាងខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង