អគ្គីភ័យឆាបឆេះផ្ទះប្រជាពរដ្ឋចំនួន ១៨ខ្នង ក្នុងនោះឆេះអស់ទាំងស្រុង១៤ខ្នង នៅក្រុងបាត់ដំបង
ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង១៥នាទី នៅត្រង់ចំណុចក្រុម៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពរដ្ឋចំនួន ១៨ខ្នងផ្ទះ ក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤ខ្នង និងឆេះរោល៤ខ្នង ។
យោងតាមរបាយការណីពីមន្ត្រីការិយាល័យអគ្គីភ័យនៃខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ មានការចូលរួមពីប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធចំរុះ និងក្រុមអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដោយប្រើរថយន្តចំនួន ៧ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ២៤រថយន្ត ជួយសង្គ្រោះត្រូវបានបញ្ចប់ជាស្ថាពរនៅ វេលាម៉ោង ២២ និង ៤០ នាទី ថ្ងៃដដែល ។
ក្នុងគ្រោះអគ្គីភ័យនេះ ដោយមិនមានអ្នករងគ្រោះរបួស ឬ បាត់បង់អាយុជីវិត នោះទេ៕