កូនអភិបាលស្រុកមួយនៅខេត្តកំពង់ចាម បើកឡានបុកក្មេងរងរបួសធ្ងន់ ហើយបោះសម្តីថា បើស្លាប់សង២ម៉ឺនដុល្លារបញ្ចប់រឿង

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាកូនអភិបាលស្រុកមួយក្នុងខេត្តកំពង់ចាម បានបេីករថយន្តបុកក្មេ-ងរបួសធ្ងន់ធ្ងរហេីយបោះសម្ដីថា បើស្លាប់សង២ម៉ឺនដុល្លារបញ្ចប់រឿងនោះ មានឈ្មោះ សាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសខាងលេីសង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួ-សធ្ង-ន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លា-ប់សងតែ២ម៉ឺនបញ្ចប់រឿងចប់ហេីយ” (ខណៈក្មេងរងគ្រោះស្ថិតក្នុងសភាពធ្ង-ន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិនទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីនេះគឺជាការប្រមា-ថជីវិតជនរងគ្រោះខ្លាំងណាស់ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មានការខឹងសំម្បារយ៉ាងខ្លាំង។
ហេតុការណ៍នេះស្ថិតនៅតាមផ្លូវបេតុង១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ នាំអ្នកបេីកបរទៅស្នាក់ការប៉ុស្តិ៍រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងនាំអ្នកបេីកបរខាងលេីទៅដេីម្បីរងចាំដោះស្រាយតាមនីតិវិធី៕

