ប្រមុខការទូតកម្ពុជា បន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ បន្ទាប់ពីបានចាកចេញពី ប្រទេសសិង្ហបុរី។
មុននឹងចូលដល់កម្មវិធីទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា និងនូវែលសេឡង់ បានចូលរួមពិសាអាហារពេលព្រឹកការងារជាមួយគ្នាក្នុងបរិយាកាសដ៏ស្និទ្ធស្នាល រីករាយ និងប្រកបដោយផ្លែផ្កា៕

